ស៊យមែន! តួឯកប្រុសរឿង “Go Go Squid!” ត្រូវអ្នកគាំទ្រងប់ងល់ព្យាយាម Hack Account អ៊ីនស្ដាក្រាម

នេះមិនមែនជាលើកទី ១ នោះទេ ដែលមានជនខិលខូច និងអ្នកគាំទ្រងប់ងល់ជ្រុលនិយមព្យាយាម Hack ឬលួចយក Account អ៊ីនស្ដាក្រាមរបស់តារាសម្ដែងប្រុសចិនឡើយ។ ដោយហេតុថា តារាសម្ដែងប្រុសកំពុងមានប្រជាប្រិយភាព XiaoZhan ក៏ធ្លាប់ត្រូវបានគេ Hack យក Account អ៊ីនស្ដាក្រាម របស់លោករួចមកហើយ។

កាលពីថ្មីៗ នេះ តារាសម្ដែងចិនប្រុសម្នាក់ទៀតដែលកំពុងមានឈ្មោះបោះសំលេងក្នុងប្រទេសចិន Lixian ក៏ត្រូវបានអ្នកគាំទ្ររបស់ខ្លួនព្យាយាមលួចយក Account អ៊ីនស្ដាក្រាមរបស់លោកដែរ។ មែនទៅ ផលិតកម្មរបស់តួឯកប្រុសក្នុងរឿងភាគល្បី “Go Go Squid!” រូបនេះ បានចេញសេចក្ដីប្រកាស និងព្រមានដល់ជនខិលខូចទាំងនោះថានឹងចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើពួកគេមិនព្រមបញ្ឈប់សកម្មភាពរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា តារាសម្ដែងប្រុសវ័យ ២៨ ឆ្នាំ រូបនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងសម្បើមក្រោយពីលេចមុខក្នុងរឿងភាគ “Go Go Squid!” កាលពីឆ្នាំមុន បែបនេះទើបមានជនខិលខូច និងអ្នកគាំទ្រងប់ងល់ជាច្រើនជាព្យាយាមតាមរំខានដល់រូបលោក៕

ប្រភព៖​ Dramapanda

អត្ថបទដោយ៖ ស្រីពេជ្រ