អស់សំណើចគ្រប់គ្នា! នេះហើយជាម៉ូតសក់ដែល Chompoo កាត់ឲ្យកូនប្រុសផ្ទាល់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកជាជ្រាបហើយ ថាសព្វថ្ងៃនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Chompoo Araya កំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយតែងតែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ ពិសេសនោះគឺតាមរយៈសកម្មភាពក្នុងក្រុមគ្រួសាររបស់តារាស្រីរូបនេះតែម្ដង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ Chompoo បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល​ និងអស់សំណើច ជាមួយនិងម៉ូតសក់ថ្មីរបស់កូនប្រុសនាង ដែលជាស្នាដៃនាងកាត់ដោយផ្ទាល់ ដោយម៉ូតសក់នោះហាក់បីដូចជាមិនស្មើគ្នា ដូចម៉ូតសក់គេសម្ដែងរឿងកំប្លែងអញ្ចឹង។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាអស់សំណើចខ្លាំងណាស់​ ព្រោះមិននឹកស្មានថាតារាស្រីរូបនេះ កាត់សក់ លេងម៉ូតឲ្យកូនប្លែកខ្លាំងបែបនេះនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី