បង្ហោះរូបទាំងនេះភ្លាម! Yoona ត្រូវហ្វេនៗ លាន់មាត់សរសើរគ្រប់គ្នាតែម្ដង

ដូចដែលប្រិយមិត្តនិយមតាមដានវិស័យ Kpop បានជ្រាបរួចមកហើយថា តារាស្រីរូបស្រស់ Yoona តែងតែត្រូវបានគេចាត់ទុកថា ជាតារាស្រីដែលចូលចិត្តស្លៀកពាក់ និងតុបតែងខ្លួនបែបសុភាពរាបសារមើលទៅសាមញ្ញា។

ស្រាប់តែកាលពីថ្មីៗ តារាស្រីកម្ពស់ខ្ពស់ស្រលះរូបនេះ​ បានបង្ហោះរូបក្នុងបណ្ដាញសង្គម អ៊ីនស្ដាក្រាមរបស់ខ្លួនប៉ុន្មានសន្លឹកសម្រាប់ទស្សនាវដ្ដី L’OFFICIEL ដែលធ្វើឲ្យហ្វេនៗ លាន់មាត់សរសើរ និងបញ្ចេញមតិឡើងពេញទឹកពេញដីតែម្ដង ព្រោះតែលេងស្ដាយខ្លួនប្លែកពីរាល់ដង មើលទៅស៊ិចស៊ីបន្ដិចតែស្អាតកប់។ ក្នុងរូបនោះ Yoona បានតុបតែងខ្លួនស្តាយប្លែកឆើតឆាយ និងបង្ហាញពីភាពទាក់ទាញរបស់ខ្លួនគ្រប់សន្លឹកតែម្ដង៕

តោះទៅមើលរូបភាពបន្ដិចទៅមើល៖

អត្ថបទដោយ៖ ស្រីពេជ្រ