ផ្អែមល្ហែមណាស់! ជិតគ្រប់ខែ តារាស្រីហុងកុង Tavia Yeung និងស្វាមី ឆ្លៀតថតរូបទុកជាអនុស្សាវរីយ៍

ក្រោយពីរៀបការជាមួយគ្នាអស់រយៈពេល ៤ ឆ្នាំ ទីបំផុត តារាសម្ដែងស្រី ហុងកុង ឈ្មោះល្បី Tavia Yeung និងស្វាមី Him Law មានចំណងដៃកូនស្រីនឹងគេហើយ។ ថ្វីបើ Tavia មិនទាន់សម្រាល់កូននៅឡើយក្ដី ប៉ុន្ដែអ្នកគាំទ្រជាច្រើនបានបង្ហាញនូវក្ដីរីករាយចំពោះគ្រួសារដ៏តូចមួយនេះ ក៏ព្រោះមើលទៅពិតជាមានសុភមង្គល។

ដោយឡែក កាលពីថ្មីៗ នេះ ប្ដី ប្រពន្ធ មួយគូនេះ បានបញ្ចេញនូវរូបភាពប៉ុន្មានសន្លឹកដែលពួកគេថតរួមគ្នា ជាមួយនឹងកូនក្នុងផ្ទៃដើម្បីទុកជាអនុស្សាវរីយ៍ និងសម្រាប់ចែករំលែកដល់អ្នកគាំទ្ររបស់ខ្លួនផងដែរ។ ក្នុងរូបថតនេះ បានបង្ហាញឲ្យឃើញពីភាពផ្អែមល្ហែម ថែមទាំងទឹកមុខដ៏រីករាយរបស់ Tavia និង Him Law ដែលត្រៀមនឹងទទួលស្វាគមន៍កូនស្រីរបស់ខ្លួន ដែលគ្រាន់តែឃើញហើយទ្រាំមិនច្រណែនមិនបានតែម្ដង៕

តោះទៅមើលរូបភាពបន្ដិចមើល៖

អត្ថបទដោយ៖ ស្រីពេជ្រ