នឹកមិត្តប្រុសដែលស្លាប់ទៅពេក! Bella Su បង្ហោះរូប God FreyGao ដើម្បីរំលឹកអនុស្សាវរីយ៍

ជឿជាក់ថាប្រិយមិត្តមួយចំនួនបានដឹងពីការស្លាប់របស់តារាសម្ដែងប្រុសតៃវ៉ាន់ លោក God FreyGao រួចមកហើយ។ ថ្វីបើវាកន្លងផុតទៅអស់រយៈពេលជាង ៤ ខែ ទៅហើយក្ដី ប៉ុន្ដែក្រុមគ្រួសារ និងមិត្តស្រីរបស់លោក Bella Su នៅតែជារឿងមួយដែលពិបាកនឹងបំភ្លេច ហើយសោកសង្រេគមួយ។

កាលពីថ្មីៗ​ កន្លងទៅនេះ មិត្តស្រីវ័យ ២៣ ឆ្នាំ របស់លោក God FreyGao បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលមិនធ្លាប់បានឃើញពីមុនមកកំឡុងពេលដែលគូស្នេហ៍មួយនេះ ទៅដើរលេងកម្សាន្តរួមគ្នា ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនមានអារម្មណ៍អាណិត និងសោកស្ដាយចំពោះពួកគេ ព្រោះត្រូវបែកគ្នាជារៀងរហូតគ្មានថ្ងៃជួបវិញ។

គួររំលឹកឡើងវិញផងដែរ លោក  God FreyGao បានស្លាប់នៅថ្ងៃទី ២៧ ខែ វិច្ឆិកា បន្ទាប់ពីដួលសន្លប់ កំឡុងពេលថតកម្មវិធី “Chase Me” ។ ប្រសិនបើមិនមានរឿងអកុសលបែបនេះកើតឡើងទេ លោក និងមិត្តស្រី ប្រហែលជាបានរៀបការហើយរួមរស់ជាមួយយ៉ាងមានសេចក្ដីសុខបាត់ទៅហើយ៕

ប្រភព៖ 8days.sg

អត្ថបទដោយ៖ ស្រីពេជ្រ