កប់ណាស់! ទីបំផុត Tang Yan សម្រាលកូនហើយ ថែមទាំងជាកូនភ្លោះប្រុស-ស្រី ទៀត?

ដូចដែលប្រិយមិត្តបានជ្រាបខ្លះៗ រួចមកហើយថា កាលពីមួយរយៈមុន តារាស្រីលំដាប់ A របស់ប្រទេសចិន Tang Yan ឬ Tiffany Tang បានកំពុងនឹងពរពោះបណ្ដើរថតរឿងបណ្ដើរ។ ហេតុបែបនេះហើយ តារាស្រី Tang Yan ពិតជាមានការព្រួយបារម្ភច្រើនរហូតដល់ជួលអ្នកមើលថែទាំច្រើននាក់ដើម្បីការពារសុវត្ថិភាពរបស់ខ្លួន និងកូនជាទីស្រលាញ់។

ស្រាប់តែពេលថ្មីៗ នេះ បានលេចលឺដំណឹងថា Tang Yan បានសម្រាលកូនដោយមានសុវត្ថិភាពថែមទាំងជាកូនភ្លោះប្រុស-ស្រីគួរឲ្យស្រលាញ់ទៀតផង។ មែនទែនទៅ ដំណឹងមួយនេះបានបែកធ្លាយពេញបណ្ដាញសង្គម ក្រោយមានអ្នកគាំទ្រ ម្នាក់បានផ្ងើសារទៅកាន់តារាសម្ដែងស្រី Lee Hsin Ai ត្រូវជាមិត្តស្និទស្នាលម្នាក់ផងដែររបស់  Tang Yan ដែលមានខ្លឹមសារដូចខាងក្រោមថា៖

អ្នកគាំទ្រ: តើ Tang Yan សម្រាលកូនហើយមែនទេ? ជាកូនភ្លោះប្រុស-ស្រី?

Lee Hsin Ai: Ng Ng (មានន័យថា​ ចាស់)

បន្ទាប់ពីបានដឹងនូវដំណឹងនេះ​ ក៏មានមហាជនជាច្រើន ជាពិសេសអ្នកគាំទ្រ ប្ដី ប្រពន្ធ មួយគូនេះ បានបញ្ចេញមតិអបអរនៅលើបណ្ដាញសង្គម ព្រោះមិនត្រឹមតែសម្រាលកូនដោយមានសុវត្ថិភាពទេ ថែមទាំងបានកូនភ្លោះដ៏គួរឲ្យស្រលាញ់ថែមទៀតផង៕

អត្ថបទដោយ៖ ស្រីពេជ្រ