ក្រោយឪពុកទទួលរមណៈភាព សុគន្ធ ថេរ៉ាយុ បង្ហាញផ្ទះដ៏ធំអមជាមួយសារយ៉ាងក្ដុកក្ដួល!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះតារាចម្រៀងប្រុសល្បីឈ្មោះលោក សុគន្ធ ថេរ៉ាយុ បានបាត់បង់ឪពុកជាទីស្រលាញ់របស់ខ្លួនទៅរហូតហើយ ហើយពេលនេះលោកក៏កំពុងតែត្រូវការកម្លាំងចិត្តពីក្រុមគ្រួសារ និងមិត្តភក្ដិព្រមទាំងហ្វេនៗផងដែរ។

ក្នុងនោះផងដែរ ប្រិយមិត្តជាច្រើនក៏ប្រហែលជាជ្រាបដែរថា កន្លងមកតារាប្រុសរូបនេះ តែងតែបង្ហោះរូបភាព បង្ហាញពីជីវិតឯកជន ក៏ដូចជារបស់របរប្រើប្រាស់ថ្មីៗជាច្រើនចែកជូនហ្វេនៗឲ្យបានឃើញ ធ្វើឲ្យហ្វេនៗជាច្រើនច្រណែននិងជីវិតលោកទៀតផង។

ជាក់ស្ដែងស្រាប់តែថ្មីៗនេះ លោកបានបង្ហោះរូបភាពផ្ទះវីឡាដ៏ធំស្កឹមស្កៃរបស់ខ្លួន និងអមដោយសារយ៉ាងក្ដុកក្ដួលមួយឃ្លារថា «មិនដឹងថាត្រូវធ្វើអីបន្តទៀតទេ​ គ្រាន់តែដឹងថាពេលនេះព្យាយាមប្រាប់ខ្លួនឯងឲ្យខំប្រឹងក្រោកឈរ​ ហើយដើរទៅមុខទៀត ជីវិតគឺបែបនេះ​ គ្មានការជួបជុំណាដែលមិនបែកគ្នានោះទេ»។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាសោកស្ដាយចំពោះតារាប្រុសរូបនេះ ដែលត្រូវកំព្រាឪពុក ហើយគ្រប់គ្នាក៏ផ្ដល់កម្លាំងចិត្តឲ្យលោករឹងមាំដើរឆ្ពោះទៅមុខទៀតផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី