តោះទៅមើលមុខកូនស្រី Noey ទើបតែកើតបានប៉ុន្មានថ្ងៃសោះ Cute គួរឲ្យស្រលាញ់ខ្លាំងណាស់!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីថ្ងៃទី ០២ ខែមេសា កន្លងទៅនេះ តារាសម្តែងថៃស្រី Noey Chotika បានសម្រាលកូនទីពីររបស់ខ្លួន ដែលជាកូនស្រី បានដោយសុវត្ថិភាព និងទទួលបានការអបអរសាទរពីសំណាក់ក្រុមគ្រួសារ មិត្តភក្ដិ ព្របទាំងហ្វេនៗរបស់នាងជាច្រើនផងដែរ។

យ៉ាងណាមិញអ្វីដែលកាន់តែធ្វើឲ្យមហាជនគ្រប់គ្នាចាប់អារម្មណ៍ គឺសម្រស់កូនស្រី Noey ក្រោយពេលសម្រាលបានប៉ុន្មានថ្ងៃ មុខមាត់កាន់តែស្រស់ស្អាតឡើងៗ និង Cute គួរឲ្យស្រលាញ់ខ្លាំងថែមទៀតផង នេះមិនខុសពីប៉ាម៉ាកគេប៉ុន្មាននោះទេ។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់រំភើបចិត្តជំនួសតារាស្រីរូបនេះ ដែលកូនទី២របស់នាងពិតជា Cute និងគួរឲ្យស្រលាញ់ខ្លាំងណាស់ ខណៈទើបកើតបានប៉ុន្មានថ្ងៃសោះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី