ប្ដីល្អមែន! ប៉ែន ចំរ៉ុង បង្ហោះរូបភាពនិងសារមួយឃ្លារអានហើយពិតជារំភើបជំនួសភរិយាលោក!

ជាការពិតណាស់ក្រោយពេលដែលពិធីករល្បីឈ្មោះលោក ប៉ែន ចំរ៉ុង រៀបការកសាងគ្រួសារ និងទទួលដំណឹងថាភរិយាមានផ្ទៃពោះមក មហាជនជាច្រើនតែងតែឃើញលោកបំពេញតួនាទីជាស្វាមីដ៏ល្អ មើលថែទាំភរិយាគ្រប់ពេលវេលា និងទទួលបានការកោតសរសើរយ៉ាងខ្លាំងទៀតផង។

ជាក់ស្ដែងស្រាប់តែថ្មីៗនេះ លោកបានធ្វើឲ្យហ្វេនៗជាច្រើនកាន់តែភ្ញាក់ផ្អើលថែមទៀត ក្រោយពេលដែលគ្រប់គ្នាបានឃើញ តារាប្រុសរូបនេះ បង្ហោះរូបភាពជាមួយនិងភរិយា រួមទាំងសារមួយឃ្លារយ៉ាងមានអត្ថន័យថា៖

«ពន្លឺជីវិតរបស់កូន ជាសេចក្ដីសុខរបស់ប៉ា ក្ដីសុខរបស់អូនជាក្ដីសុខរបស់បង(សុំទោសដែលមួយរយៈនេះ ប៉ានិងប្ដី មិនបានបំពេញសេចក្ដីត្រូវការរបស់អ្នកទាំងពីរបាន)#ព្រលឹងចិត្តរបស់ខ្ញុំ»។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្តជំនួសភរិយាតារាប្រុសរូបនេះ ដែលមានស្វាមីដ៏ល្អនិងចេះយល់ចិត្តភរិយាខណៈមានផ្ទៃពោះបែបនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី