ខានស្ដាប់យូរហើយ! ពេជ្រ សូលីកា ច្រៀងបញ្ចេញសម្លេងលើកនេះនៅតែពិរោះរណ្ដំ!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះតារាចម្រៀងស្រីល្បីឈ្មោះ ពេជ្រ សូលីកា កំពុងតែពរពោះកូននៅក្នុងផ្ទៃ ហើយក៏កំពុងតែត្រៀមខ្លួនសម្រាលនៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

ជាក់ស្ដែងកាលពីម្សិលមិញនេះ នាងបានបង្ហោះវីដេអូមួយក្នុងសកម្មភាពនាងបញ្ចេញសម្លេងច្រៀងអមដោយសាច់ភ្លេងតិចៗ ស្លាប់ទៅពិតជាពិរោះរណ្ដំ ទាក់ចិត្តអ្នកទស្សនាមិនចាញ់កាលពីមុននោះទេ។

ក្រោយពេលឃើញបែបនេះ​ មហាជនជាច្រើនបាននាំគ្នាសរសើរតារាស្រីរូបនេះ ទោះបីជាស្ងប់ស្ងាត់ពីសិល្បៈយូរ និងពេលនេះកំពុងតែមានផ្ទៃពោះក៏ពិតមែន តែសម្លេងនាងនៅតែពិរោះខ្លាំងទាក់ទាញអារម្មណ៍ហ្វេនៗដដែល៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

 

View this post on Instagram

 

#teambersin

A post shared by PICH SOLIKAH (@pich_solikah) on

អត្ថបទដោយ៖ស៊ីវលី