តារាប្រុសល្បីម្នាក់ក្នុងបណ្ដាញសង្គមចេញមុខសុំទោសភ្លាមៗ! ក្រោយប្រើពាក្យមិនសមរម្យបែបនេះទៅកាន់ YangMi

Austin Li ត្រូវបានគេស្គាល់ថាជាតារាប្រុសល្បីម្នាក់ក្នុងបណ្ដាញសង្គម ដែលមានជំនាញខាង Live Stream លក់ក្រែម។ មែនទែនទៅ ឲ្យតែតារាប្រុសរូបនេះ ធ្វើការ Live លក់ពេលណាក៏ដាច់គ្មានសល់ក្នុងរយៈពេលដ៏ខ្លី។

កាលពីថ្មីៗ នេះ តារាប្រុសរូបនេះក៏បានអញ្ជើញ តារាស្រីលំដាប់ប្រទេសចិន YangMi មកធ្វើការ Live ជាមួយគ្នាដើម្បីផ្សព្វផ្សាយផលិតផល។ ជាមួយគ្នានេះផងដែរ កំឡុងពេលដែលធ្វើការ Live លោក Austin បែរជានិយាយពាក្យមិនសមរម្យទាក់ទងនឹងរឿងផ្លូវភេទ (Oral Sex) ទៅកាន់តារាសម្ដែងស្រី YangMi ដែលធ្វើឲ្យបរិយាកាសរីករាយប្រែទៅជាទើសទាស់ជាខ្លាំង។ប៉ុន្ដែទោះជាយ៉ាងណាក្ដី YangMi នៅតែបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ ដោយបន្ដធ្វើការ Live រហូតដល់ចប់។

បន្ទាប់ពីបានបង្កើតកំហុសហើយ តារាប្រុសរូបនេះ ក៏ត្រូវបានគេរិះគន់យ៉ាងខ្លាំងក្នុងបណ្ដាញសង្គមថា ជាមនុស្សគ្មានមាយាទ មិនគោរពដល់ដៃគូធ្វើការជាមួយ និងមានបំណងមើលងាយដល់តារាស្រីលំដាប់រូបនេះទៀតផង។ ក្រោយមក Austin Li ក៏បានចេញសុំទោសជាសាធារណៈចំពោះកំហុសដែលបានសាង ខណៈពេលដែល YangMi មិនបានប្រកាន់ទោសឡើយ និងបានធ្វើការអរគុណទៅដល់រូបលោកផងដែរ៕

អត្ថបទដោយ៖ ស្រីពេជ្រ