ភ្ងាក់ព្រើត! ក្រោយឃើញរូបថតរបស់ Ruby Lin កាលពីជាង ២០ ឆ្នាំមុន

ជាការពិតណាស់ រូបរាង និងស្ដាយតែខ្លួនរបស់មនុស្សម្នាក់ៗ គឺប្រែប្រួលរហូតទៅតាមពេលវេលា អ្នកខ្លះកាលពីក្មេងមិនសូវជាស្រស់ស្អាត ក៏ប៉ុន្ដែពេលដែលចាស់ទៅបែរជាកាន់តែស្អាតខ្លាំង។ រីឯអ្នកខ្លះ  ក៏មានរូបចាស់ជាងអាយុស្ទើរមើលមិនស្គាល់ក៏មាន។ ស្របពេលអ្នកខ្លះទៀត ក៏សម្រស់ហាក់ដូចមិនប្រែប្រួល ពោលគឺនៅតែស្អាតដូចដើម។

កាលពីថ្មីៗ នេះ តារាសម្ដែងស្រីមានឈ្មោះល្បីក្នុងប្រទេស ចិន Ruby Lin ក៏បានបង្ហោះរូបភាពរបស់ខ្លួនកាលពីជាង ២០ ឆ្នាំមុនរបស់ខ្លួនក្នុងបណ្ដាញសង្គម Weibo ដែលធ្វើឲ្យមហាជនជាច្រើនមានការភ្ងាក់ផ្អើលមិនស្ទើរ។ ដោយហេតុថា រូបរាងរបស់តារាស្រីរូបនេះ មិនសូវជាប្លែកពីគ្នាប៉ុន្មាននោះទេ ពោលគឺនៅតែស្អាតដដែល គ្រាន់តែការតុបតែងខ្លួនរាងបុរាណបន្ដិចប៉ុណ្ណោះ៕

តោះទៅមើលរូបភាពបន្ដិចមើល៖

 

អត្ថបទដោយ៖​ ស្រីពេជ្រ