ដឹងការពិតហើយ! ក្រោយសង្ស័យស្នេហាប្រេះឆា តារាស្រី Marie ក៏ដាច់ចិត្តបង្ហើបថា………!

កាលពីពេលថ្មីៗនេះ មហាជននិងហ្វេនៗជាច្រើនកំពុងតែសង្ស័យស្នេហារវាងតារាស្រី Marie និងលោក Gun Naphat កំពុងតែមានបញ្ហាក្រោយពេលឃើញ Marie លុបរូបភាពជាមួយ Gun ចេញពីគណនី Instagram របស់ខ្លួន ព្រមទាំងវីដេអូដែលបានថតរួមគ្នានៅក្នុង Chanel YouTube ក៏ត្រូវបានដាក់ជា Private ថែមទៀតផង។

យ៉ាងណាមិញក្រោយពេលរឿងនេះកាន់តែចាប់អារម្មណ៍ខ្លាំងឡើងៗ ស្រាប់តែថ្មីៗនេះ Marie ក៏បានបង្ហើបរឿងរ៉ាវខ្លះៗទាក់ទងនិងទំនាក់ទំនងនាងនិងមិត្តប្រុស ពេលនេះពិតជាមានបញ្ហានិងគ្នាពិតមែន ហើយនាងមិនបានប្រាប់ទេថាជាបញ្ហាអ្វី ហើយចំពោះការចែកផ្លូវគ្នាឬអត់នាងក៏មិនដឹងដែរ មានតែរកចាំពេលវេលាតែប៉ុនណោះ។

គួរបញ្ជាក់ផងដែរថា Marie ក៏បាននិយាយដែរថា នាងនៅតែស្រលាញ់ Gun ដដែល ទោះបីជាពេលនេះអ្នកទាំងពីរកំពុងតែមានបញ្ហានិងគ្នាក៏ដោយ ដែលសម្ដីនេះពិតជាធ្វើឲ្យហ្វេនៗជាច្រើនរំភើបចិត្ត និងចង់ឲ្យអ្នកទាំងពីរឆាប់ត្រូវគ្នាវិញខ្លាំងណាស់៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី