តួឯកស្រីថៃ Taew Nataphon ទទួលរងនូវព្យុះ រិះគន់យ៉ាងខ្លាំង គ្រាន់តែនាងធ្វើរឿងមួយនេះ!

តារាសម្ដែងដ៏មានប្រជាប្រិយភាពមួយដួងក្នុងទូរទស្សន៍ប៉ុស្ដន៍លេខ 3 គឺកញ្ញា Taew​ Nataphon នាងមិនត្រឹមតែមានទេពកោសល្យក្នុងការសម្ដែងនោះទេ ថែមទាំងជាអ្នកស្រលាញ់សុខភាពមួយរូបផងដែរ។ ដោយលែក Taew ្តែងតែធ្វើលំហាត់ប្រាណជាប្រចាំនិងបង្ហោះរូប បង្ហាញរាងដ៏តូចច្រឡឹង និង សិុចស៊ីនៅលើបណ្ដាញសង្គមជាញឹកញាប់។

នៅពេលថ្មីៗនេះដែរ នាងក៏បានផុសរូបដ៏សិុចស៊ីក្នុងសម្លៀកបំពាក់ហែលទឹកលើបណ្ដាញសង្គម IG (Instagram) ដែលការស្លៀកពាក់របស់នាងបានបង្ហាញផ្នែកខាងក្រោមស្លៀកតែប៊ីគីនីស្ដើងក៏ធ្វើអោយមានអ្នកគាំទ្រចូលមកចុចឡាចចុចសែ៊រជាច្រើន។

ក្នុងនោះក៏មានអ្នកមិនពេញចិត្តព្រមទាំងខំមេន (comment) ប្រើពាក្យសម្ដីមិនសមរម្យថាឲ្យនាងយ៉ាងធ្ងន់ៗថា

*អាស់* តាំងតែបានសង្សាហៃសូអ្នកមានមកខំប្រឹងស្លៀកបញ្ចេញខ្លាំងណាស់ ហើយនេះក៏មិនមែនលើកទីមួយដែរដែល Taew ​ ទទួលរងការរិះគន់ធ្ងន់ៗបែបនេះ តែទោះជាយ៉ាងណានាងក៏មិនបានតតបឬមានប្រតិកម្មអ្វីត្រលប់ទៅដែរគឺមានតែអ្នកគាំទ្ររបស់នាងដែរឆ្លើបតបទៅអ្នករិះគន់ទាំងអស់នោះយ៉ាងចាស់ដៃ។

by: Nita