ក្រមុំដឹងតែសុំចាញ់ហើយ! Woonsen ជាប់ឈ្មោះជាស្រីមេម៉ាយមែន តែសម្រស់និងរូបរាងស្អាតកប់តែម្ដង!(មានរូបភាព)

ជាការពិតណាស់ ថ្វីត្បិតតែសព្វថ្ងៃនេះតារាសម្ដែងថៃស្រី Woonsen បានជាប់ឈ្មោះជាស្រីមេម៉ាយ និងមានអាយុជិត៤០ឆ្នាំក៏ពិតមែន​ តែនាងនៅតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺតាមរយៈរូបរាងនិងរូបសម្រស់ដ៏ស្រស់ស្អាតនោះតែម្ដង។

ជាក់ស្ដែងប្រសិនបើយើងងាកទៅមួយរូបភាពកន្លងមករបស់តារាស្រីរូបនេះ មិនថាពេលនាងស្លៀកសំពត់វែងឬខ្លីនោះទេ មើលទៅពិតជាស្រស់ស្អាត និងបញ្ចេញរាងយ៉ាងស្រឡូន ដែលនារីក្រមុំៗមួយចំនួនមិនអាចប្រៀងផ្ទឹមបានឡើយ  ជាពិសេសពេលនាងបញ្ចេញភាពសុិចសុីតិចមកទៀតកាន់តែទាក់ទាញខ្លាំងតែម្ដង។

ក្រោយពេលឃើញបែបនេះ ហ្វេនៗនិងមហាជនជាច្រើនកាន់តែសរសើរតារាស្រីរូបនេះ ពិតជាពូកែថែរក្សាសម្រស់មែន ទោះបីបច្ចុប្បន្នមានអាយុរាងច្រើនបន្ដិចមែន តែសម្រស់និងរូបរាងមិនចាញ់ក្មេងៗនោះទេ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី