ហេតុតែច្រណែននិង​​ Yaya ទើបធ្វើអោយ Bella ធ្វើគ្រប់យ៉ាងដើម្បី…….

ក្នុងកំឡុងពេលដែលគ្រប់គ្នានៅផ្ទះមិនអាចចេញទៅណាបានច្រើន ក៏ឃើញថាមានទាំងអ្នកដាំបន្លែថែសួននៅផ្ទះ មានទាំងអ្នកផុសបង្អួតផ្កា និងដើមឈើស្អាតៗច្រើនផងដែរ ក្នុងនោះក៏មានតារាសម្ដែងថៃស្រីដ៏ស្រស់ស្អាតគឺកញ្ញា Bella ranee ផងដែរ។

នៅក្នុង Instagram របស់នាងឃើញមានគ្រប់ជ្រុងគ្រប់មុំមានទាំងឈរជូតស្លឹកឈើមានទាំងអង្គុយជូតស្លឺកឈើ ហើយក៏មានសរសេរ Caption ថា៖ ” ហេតុអ្វីជូតស្លឹកឈើមិនស្អាតដូចយ៉ាយ៉ាចឹង ”  ។

ចំណែរូប​ឈរវិញឃើញកាន់តែខុសគ្នាឆ្ងាយហើយ តែទោះជា Bella ធ្វើតាមហើយមិនស្អាតដូច Yaya ក៏ដោយតែនៅក្នុងខ្សែភ្នែករបស់អ្នកគាំទ្រនាងគឺថា Bella គួឲ្យស្រលាញ់ណាស់៕

អត្ថបទដោយ៖ នីតា