រឿតពិតរបស់តារាចម្រៀងលោក ណយ វណ្ណេត សុខៗធ្លាក់ខ្លួនធ្វើការសំណងដឹងការពិតហើយ

មានការបង្ហោះនិងផ្សាយព័ត៌មានថាតារាចម្រៀងល្បីប្រចាំប្រទេស ឬ ចាស់ព្រឹទ្ធាចារ្យម្នាក់លោក ណយ វណ្ណេត សុខៗបែរជាធ្លាក់ខ្លួនក្រធ្វើការសំណង។ ប៉ុន្តែព័ត៌មាននេះត្រូវបានសាមីខ្លួនធ្វើការចេញមុខបដិសេធនិងទម្លាយការពិត។

ក្នុងកិច្ចសំភាសន៍ជាមួយលោក អ៊ឹម ជីវ៉ា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០កន្លងមកថ្មីៗនេះ លោក ណយ វណ្ណេត បានឆ្លើយបដិសេធចំពោះព័ត៌មានផ្សព្វផ្សាយថា លោកបានធ្លាក់ខ្លួនក្រ ហើយមកធ្វើការងារសំណងដើម្បីបានប្រាក់កំរៃចិញ្ចឹមខ្លួនឱ្យរស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានោះមានមហាជនខ្លះដែលមិនបានដឹងរឿងពិតរបស់លោកបែរជា ផ្សព្វផ្សាយលោកធ្លាក់ខ្លួនក្រហើយគ្មានអ្នកណាជួយហើយ គ្មានសមាគមសិល្បៈណា ដឹងលឺចាប់អារម្មណ៍ឡើយ។ ព័ត៌មានផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកទាំងនោះ លោកពិតជាមិនបានដឹងមានរឿងបែបនេះ ហើយក៏ខឹងប្រតិកម្មអ្វីដែរ។

លោក ណយ វណ្ណេត បានបញ្ជាក់ថា រូបថតដែលបង្ហោះលោកធ្វើការងារសំណងនោះ គឺលោកសងជញ្ចាំងសងខាងជាន់លើដំបូលផ្ទះដើម្បីការពារភ្លៀង។ ការដែលលោកធ្វើសំណងនេះដោយខ្លួន ដោយសារតែលោកធ្លាប់សួរតម្លៃជាងថា គេយកប្រហែល៨ពាន់ដុល្លារដើម្បីរៀបជញ្ចាំងនេះ។ លោកគិតថាតម្លៃនេះ សម្រាប់រៀងថ្លៃ ហើយត្រូវចំណាយ ដូច្នេះលោកក៏សម្រេចចិត្តធ្វើដោយខ្លួន គ្រាន់តែចំណាយសំភារៈប្រហែលអស់២ពាន់ដុល្លារប៉ុណ្ណោះ។ មួយរយៈនេះលោកឧស្សាហ៍ធ្វើការងារផ្ទះជាច្រើន ដោយសារតែលោកមិនមានការងារនៅខាងក្រៅ ហើយចំវិបត្តិជម្ងឺកូវីដ១៩នេះទៀតលោកត្រូវតែសង្ងំនៅផ្ទះ ធ្វើទៅតាមការណែរនាំបញ្ជារបស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនោះដែរ លោក អ៊ឹម ជីវ៉ា បានបញ្ជាក់ថា លោក មិនបានធ្លាក់ខ្លួនធ្វើកម្មករសំណង់ដូចគេយកមកផុសឬយកមកផ្សាយឡើយ គឺពេលនេះបងប្រុសណយ វណ្ណេត កំពុងរស់នៅយ៉ាងមានក្តីសុខ ជាមួយក្រុមគ្រួសារ និងកូនដែលមានផ្ទះរហូតដល់បីកន្លែង ទីមួយវីឡាកូនកាត់នៅខាងត្បូង វត្តជំពូកក្អែក និងវិឡារទី២គឺនៅខាងមុខវត្តនិរោធ និងផ្ទះល្វែងទី៣ នៅវាលស្បូវ គឺគាតើមានដីនៅខេត្តកំពង់ស្ពឺ ។ អ្វីដែលបងប្អូនឃើញរូបគាត់បង្ហោះធ្វើសំណង់នោះគឺគាត់ជួយធ្វើដំបូលផ្ទះខាងលើអោយកូនគាត់ដោយសារគាត់ខ្ចិលជួលជាងនាំអស់លុយច្រើន ព្រោះបងប្រុសណយវណ្ណេតគាត់ចេះផ្នែកសាង់សង់ដែគឺគាត់អាចធ្វើបាន ផ្ទះដែលគាត់ធ្វើនោះគឺធ្វើទុកអោយកូនគាត់រស់នៅ ហើយពេលនេះបងប្រុសណយ វណ្ណេត មានជីវភាពធូធាមិនខ្វះខាត មិនធ្វើជាកម្មករសំណង់ដូចគេនិយាយឡើយ។

លោក អ៊ឹម ជីវ៉ា បានប្រាប់ថា អាស្រ័យដូចបានជំរាបជូនខាងលើនេះសូមបងប្អូនមេត្តាជ្រាបហើយសូមច្រានចោលពត៌មានក្លែងក្លាយនិងទាំងស្រុង ហើយសូមកុំជឿតាមការបំផុសបំផុលបំពុលសង្គមទៀត ព្រោះការផុសនេះគឺអាចប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរបស់បងប្រុស ណយ វណ្ណេត ។ លោក មានកូន៥នាក់ គាត់ចូលនៅឆ្នាំ១៩៨៦ ហើយល្បីល្បាញក្នុងឆ្នាំ៩០ជាង ទីលំនៅបច្ចុប្បន្នមាន៣កន្លែង ហើយទីលំនៅដែលបងប្រុសនៅជាអាចិនត្រៃ គឺនៅភូមិជំពូកក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

វិឌីអូកិច្ចសំភាសន៍៖

អ្នកណាថា តារាចំរៀង លោក ណូយ វ៉ាន់ណេត ធ្លាក់ខ្លួនក្រធ្វើជាកម្មករសំណង់?? តោះមកទស្សនាទិដ្ឋភាពនៅគេហដ្ឋានរបស់តារារូបនេះនិងកិច្ចសម្ភាសន៍ដូចតទៅៈ

Posted by សិល្បករកម្ពុជា on Thursday, May 21, 2020