មិននឹកស្មានសោះ! ក្រោយបែកបាក់ស្នេហា Four Sakonrut ប្រែជាស្គមស្រក់គីឡូរហូតដល់……..!

កាលពីមួយរយៈពេលមុន តារាសម្ដែងស្រី Four Sakonrut ឬហៅថា Khunfour បានធ្វើឲ្យហ្វេនៗជាច្រើនសោកស្ដាយ នៅពេលនេះបានសម្រេចចិត្តចែកផ្លូវគ្នាជាមួយនិងគូស្នេហ៍ដែលជាតារាចម្រៀង ក្រោយពេលគ្រប់គ្នាបានឃើញនាងលុបរូបភាពជាមួយគូស្នេហ៍ចេញពីគណនី Instagram ព្រមទាំងឈប់ Follow គ្នាទៅវិញទៅមកទៀតផង។

យ៉ាងណាមិញ ក្រោយពេលបែកបាក់ស្នេហាអស់មួយរយៈ តារាស្រីរូបនេះ កាន់តែធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើលថែមទៀត ដោយឃើញរូបភាពថ្មីៗដែលនាងបង្ហោះ ឃើញរូបរាងស្គមជាងមុនខ្លាំងណាស់ ពោលគឺនាងបានស្រក់ទម្ងន់រហូតដល់ ៥គីឡូ ដោយពីមុននាងមានទម្ងន់ ៤៤ ស្រកមកសល់ត្រឹមតែ ៣៩ គីឡូប៉ុណ្ណោះ។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាព្រួយបារម្ភអំពីសុខភាពតារាស្រីរូបនេះខ្លាំងណាស់ និងមិននឹកស្មានថា ក្រោយពេលបែកបាក់ស្នេហា នាងកាន់តែស្រក់ទម្ងន់ស្គមខ្លាំងបែបនេះនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី