កប់ណាស់! សូដា នីតា ទើបតែទិញរថយន្តស៊េរីទំនើបមួយគ្រឿងតម្លៃថ្លៃកប់!(មានរូបភាព)

ជាការពិតណាស់ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា បច្ចុប្បន្ននេះកញ្ញា សូដា នីតា កំពុងតែជោគជ័យក្នុងវិស័យសិល្បៈយ៉ាងខ្លាំង មិនថាផ្នែកចម្រៀង ឬសម្ដែងនោះទេ នាងតែងតែមានអ្នកស្រលាញ់និងគាំទ្រច្រើនដូចគ្នា។

ដោយឡែកមិនត្រឹមតែជោគជ័យក្នុងវិស័យសិល្បៈនោះទេ ងាកទៅមើលមុខរបររកសុីរបស់អ្នកនាងសព្វថ្ងៃវិញ ក៏កាក់កប់ខ្លាំងផងដែរ ជាហេតុធ្វើឲ្យសព្វថ្ងៃនេះនាងមានសម្ភារៈផ្ទាល់ខ្លួនសុទ្ធថ្លៃៗជាច្រើន ហើយថែមទាំងរស់នៅក្នុងផ្ទះដ៏ធំស្កឹមស្កៃថែមទៀតផង។

មិនត្រឹមតែប៉ុនណោះ ថ្មីៗនាងបានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលគ្រប់គ្នាបានឃើញនាងបង្ហោះរូបភាព បង្ហាញរថយន្តស៊េរីទំនើបពណ៍សមួយគ្រឿងទៀតដែលខ្លួនទើបតែទិញ រីឯតម្លៃវិញក៏ស្ទង់មឺុងដុល្លារ ដូចរថយន្តពណ៍ខ្មៅរបស់នាងកាលពីមុននោះដែរ៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី