ល្អមែន! ស្វាមី ឱក សុគន្ធកញ្ញា អង្គុយមើលកូននៅកន្លែងអ្នកនាងកំពុងតែថតទៀត!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលកំពូលតារាចម្រៀងល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា រៀបការនិងមានកូណប្រុសម្នាក់មក គេសង្កេតឃើញជីវិតគ្រួសារអ្នកនាងកាន់មានសុភមង្គល ពិសេសបានការស្រលាញ់ថ្នាក់ថ្នមពីស្វាមីកាន់តែខ្លាំងថែមទៀតផង។

ជាក់ស្ដែងថ្មីៗនេះហ្វេនៗជាច្រើនបានឃើញរូបភាព ស្វាមីរបស់អ្នកនាងកំពុងតែអង្គុយមើលកូន រង់ចាំនៅកន្លែងដែលអ្នកនាងថត មើលទៅពិតជាគួរឲ្យសរសើរខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើប និងច្រណែនតារាចម្រៀងស្រីរូបនេះ ដែលមានស្វាមីល្អបែបនេះ សុខចិត្តចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួន តាមមើលថែកូនប្រុសដល់កន្លែងអ្នកនាងថតបែបនេះទៀត៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី