គ្រាន់តែ Bella និយាយប៉ុណ្ណឹងសោះ Weir បបួលទៅលេងផ្ទះភ្លាមៗ!

ពេញនិយមមែនទែនចំពោះការដាំដើមឈើសម្រាប់តារាៗយើង! ដូចជាស្រីស្រស់កញ្ញា Bella ជាដើម លើកមុនផុសរូបជូតស្លឹកឈើធ្វើតាម Yaya ហើយនៅចំអន់់ខ្លួនឯងទៀតថាអត់ស្អាតដូចគេ ប៉ុន្ដែឥលូវដូចជាមិនចប់ត្រឹមនិងទេព្រោះអីតាមជាក់ស្ដែង Bella ប្រាកដជាចាប់ចិត្តក្នុងការដាំដើមឈើហើយ។

ជាក់ស្ដែង Bella បានថតរូបជាមួយកូនឈើហើយផុសរួមជាមួយឃ្លាថា៖ “ជួយផង! កន្លែងចេញនៅឯណា? គឺថាចូលហើយមិនអាចចេញវិញបានមែនទេ”? រូបភាពបូករួមជាមួយឃ្លាខាងលើនេះបានធ្វើឲ្យតារាៗផ្សេងទៀតចូលមក comment  ញ៉ោះលេងថា​ “អស់លុយប៉ុន្មានហើយនិយាយភ្លាម” / “ទៅមិនឆ្ងាយ ឈប់ត្រឹមសួនព្រៃព្រឹក្សា”

ចំណែកឯសង្សាកំពូលកូរ ដូចជា Weir ក៏ចូលមក comment លេងជាមួយ Bella ថា “នេះគ្រាន់តែជាការចាប់ផ្ដើម មកលេងផ្ទះអ៊ុំមក ” ចប់ឃ្លានិងហើយ អ្នកគាំទ្រក៏ចូលទៅតបបង្អាប់ Weir ថា៖ បបួលទៅផ្ទះចឹងជាស្ទាយរបស់អ៊ុំហើយ, ផ្ទះអ៊ុំព្រៃធំចឹងបបួលទៅមើល, មានបបួលទៅលេងផ្ទះទៀត, អីយ៉ា អ៊ុំយកដើមឈើមកអាងទៀតហើយ!។

អត្ថបទដោយ : នីត្តា