អាយុគ្រាន់តែជាតួលេខសម្រាប់ Kwang Kerd ក្រមុំសុំចាញ់!!!

គ្មានអ្វីចំលែកចិត្តទេសម្រាប់ អ្នកនាង Kwang Kerd ដែលនាងតែងតែទទួលបានឋានៈជាតួឯកស្ទើរតែគ្រប់រឿង បើនិយាយពីរស្នាដៃនៃការសម្ដែងវិញគឺថា គ្មានអ្នកណាអាចប្រៀបប្រដូចបានទេ។

បើនិយាយពីសម្រស់វិញទោះបីជា Kwang Kerd  មានអាយុដល់ទៅ 53 ឆ្នាំក៏ដោយ ទោះជាមានកូនពីរនាក់រួចហើយក៏ដោយ តែនាងមើលទៅនៅតែស្រស់ស្អាតគ្រប់ពេលគ្រប់មុំ រហូតដល់ថ្នាក់គ្រប់គ្នាឲ្យរហ័សនាមថា តួឯកស្រីមុខក្មេងរហូតមក។​ ជាក់ស្ដែងម្ចាស់ខ្លួនក៏នៅតែគ្រងតំណែងនេះបានដដែលជាពិសេសការតុបតែងខ្លួនបង្អួតសម្រស់ថត fashion ដោយមានអ្នកតែងមុខយ៉ាងចំណានពីជាងដែលមានថ្វីដៃល្អដូចជាអូន nongchet គឺថា ក្រមុំ​18 អត់ដូរទេ។

ក្រៅពីយើងបានឃើញសម្រស់ដ៏ស្រស់ស្អាតរបស់នាងតាំងពីចុងសក់ដល់ចុងជើងហើយ យើងនៅបានសើចរីករាយជាមួយតារាអារម្មណ៍ល្អទៀតព្រោះនាងបានផុស caption បែបកំប្លែងៗក្នុង Instagram ដែលមានឈ្មោះថា @kwang.kamolchanok  ផ្ញើរខ្លួនផ្ញើរប្រាណផងណាព្រោះទើបតែចូលសិល្បៈថ្មី ។

អត្ថបទដោយ : នីត្តា