នរណាមិនប្រាថ្នា! Bitoey បង្ហាញទិដ្ឋិភាពក្នុងដ៏ធំស្កឹមស្កៃរបស់ខ្លួនពិតជាចង់រស់នៅណាស់!(មានរូបភាព)

ជាការពិតណាស់ ក្រោយពេលដែលតារាចម្រៀងស្រីល្បីឈ្មោះ Bitoey RSiam មានផ្ទៃមក នាងក៏ប្រកាសផ្អាកពីសិល្បៈរយៈពេល២ឆ្នាំ ដើម្បីយកពេលវេលាថែទាំសុខភាពសម្រាប់សម្រាលនិងចិញ្ចឹមបីបាច់ថែរក្សាកូនពេលដែលវាកើតមកផងដែរ។

យ៉ាងណាមិញបន្ទាប់ពីសម្រាកពីសិល្បៈ មហាជនជាច្រើនតែងតែឃើញនាងបង្ហោះរូបភាព បង្ហាញពីសកម្មភាពរស់នៅប្រចាំថ្ងៃរបស់នាងជាច្រើនជាមួយនិងគ្រួសារ មើលទៅពិតជាមានក្ដីសុខខ្លាំងណាស់។

មិនត្រឹមតែប៉ុនណោះ មហាជនជាច្រើនក៏បានចាប់អារម្មណ៍ អំពីទិដ្ឋិភាពក្នុងផ្ទៃដែលតារាស្រីរូបនេះបង្ហាញ មើលទៅពិតជាស្រស់ស្អាតនិងធំទូលាយខ្លាំងណាស់ ពិសេសនោះគឺគ្រឿងសង្ហារឹម សុទ្ធតែស្អាតៗ និងទំនើបៗ ឃើញហើយនរណាក៏ពោលពាក្យស្រលាញ់ និងចង់រស់នៅក្នុងផ្ទះដ៏ធំស្កឹមស្កៃរបស់នាងផងដែរ៕

តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី