តារាថៃ Min Pechaya ផុសរូបមួយជាមួយនឹងពាក្យប៉ុន្មានម៉ាត់ប៉ុណ្ណឹងសោះ ធ្វើឲ្យគាំទ្ររបស់នាងចង់វ៉ៃគ្រប់គ្នា….!!!

ទោះជាត្រូវលាក់ខ្លួននៅផ្ទះពីកូវីដ 19 មួយរយៈធំក៏ដោយ តែសម្រាប់កញ្ញា Min Pechaya គឺគ្មានអីត្រូវកើតទុកទេព្រោះនាងកាន់តែមានពេលមើលថែសុខភាពខ្លាំងឡើង ហាត់ប្រាណជាប្រចាំសុខភាពល្អហើយរាងស្អាតទៀត ត្រៀមខ្លួនគ្រប់ពេលវេលាសម្រាប់ការងារ។

ជាក់ស្ដែងពេលថ្មីៗនេះ Min បានផុសរូបនៅក្នុង Instagram គឺជារូបថតដែលពាក់អាវចង្កេះខ្លីបញ្ចេញក្បាលពោះរាបស្មើរ និងមានស្នាមញញឹមយ៉ាងផ្អែមល្ហែម ព្រមជាមួយឃ្លាថា “មួយរយៈនេះ…ធាត់ដល់ហើយ”

នេះជាមូលហេតុដែលធ្វើឲ្យអ្នកគាំទ្ររបស់នាងចូលទៅឆ្លើយឆ្លងមានទាំងសរសើរមានទាំងបង្អាប់លេងថា ធាត់ខ្លាំងណាស់, គួឲ្យស្រលាញ់ណាស់, គ្មានធាត់អីទេ, លើសពីធាត់ទៅទៀត,​​ caption មិនត្រូវនិងរូបសោះ, ទោះធាត់តែស្អាត, ​​ caption គួឲ្យចង់វ៉ៃ។

អត្ថបទដោយ : នីត្តា