Phanthila Fooklin ឃើញហក់ថើបថ្ពាល់ប្រុសក្មេងរូបសង្ហារនៅមាត់សមុទ្រស្មានតែអ្នកណា…..អ្នកគាំទ្រភ័យអស់មួយប្រទេស!!!

ធ្វើឲ្យអ្នកគាំទ្រភ័យអស់ ព្រោះតែតារាសម្ដែងស្រី Phanthila បានផុសរូបផ្អែមល្ហែមនៅឆ្នេរសមុទ្រក្នុង Instagram ដែលមានឈ្មោះថា @bunnyaire  ក្នុងសកម្មភាពលោតមួយទំហឹងទៅថើបថ្ពាល់បុរសសង្ហារកាត់ចិនម្នាក់នេះ។

រួមមានទាំង caption សុំបុរសនោះ ថា៖ “ខួបកំណើតឆ្នាំនេះមានក្ដីសុខខ្លាំងណាស់……អាជើងល្អ” 

បន្ទាប់ពីតាមដានមើលឲ្យច្បាស់ទៅទើបដឹងថាបុរសម្នាក់មិនមែនអ្នកណាមកពីណាទេ តែតាមពិតគឺ DJ-Matoom សោះ។

ស្រមពេលជាមួយគ្នានេះដែរ DJ-Matoo ក៏បានផុសរូបដូចគ្នានៅក្នុង Instagram របស់ខ្លួនដែលមានឈ្មោះថា @dj_matoom  ដែលភ្ជាប់ជាមួយនិង caption ថា៖ “អាល្អិត! សូមឲ្យមានក្ដីសុខច្រើនៗ ណាមិត្តសម្លាញ់ ខួបកំណើតឆ្នាំនេះសូមឲ្យលូតកំពស់បាន 5 សង់ទីម៉ែតទៀត”

អត្ថបទដោយ : នីត្តា