ចង់ទស្សនាទេ? នី រតនា បញ្ចេញបទចម្រៀងរំលឹកអនុស្សាវរីយ៍ប្រវត្តិស្នេហាជាមួយភរិយា!(មានវីដេអូ)

ជាការពិតណាស់ ក្រោយពេលដែលភរិយាតារាចម្រៀងល្បីឈ្មោះលោក នី រតនា សម្រាលកូនរួចមក ជីវិតគ្រួសារមួយនេះកាន់តែមានសុភមង្គលខ្លាំងឡើងៗ ហើយហ្វេនៗជាច្រើនក៏បង្ហាញអារម្មណ៍ច្រណែននិងអ្នកទាំងពីរខ្លាំងផងដែរ។

ជាក់ស្ដែងថ្មីៗនេះលោក នី រតនា កាន់តែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំងថែមទៀត នៅពេលគ្រប់គ្នាបានឃើញហើយ​ បញ្ចេញបទចម្រៀងមួយបង្ហោះក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួន បង្ហាញពីប្រវត្តិ ក៏ដូចជាអនុស្សាវរីយ៍កាលស្រលាញ់គ្នាដំបូងជាមួយនិងភរិយា ដែលបទនោះមានចំណងជើងថា «ស្នេហ៍ពិត» បកស្រាយដោយលោក និងភរិយាផ្ទាល់តែម្ដង។

តាមរយៈវីដេអូនេះផងដែរ មហាជនជាច្រើនកាន់តែសរសើរពីស្នេហារបស់តារាប្រុសរូបនេះនិងភរិយា ទោះបីជាពេលនេះមានកូន១ហើយក៏ដោយ ក៏នៅតែផ្អែមល្ហែមមិនចាញ់កាលពីមុននោះទេ៕ តោះ! ចង់ដឹងថាបទចម្រៀងនិងប្រវត្តិស្នេហាលោក នី រតនា និងភរិយា យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី