មិននឹកស្មានសោះ! តារាសម្ដែងប្រុសចិនរូបនេះ ហ៊ាននិយាយចំៗ ថាចង់បានសង្សារដែលមានអត្ដចិរិកដូច Lisa

កាលពីពេលថ្មីៗ តារាសម្ដែងប្រុសចិន មានឈ្មោះល្បី Darren Wang ដែលប្រិយមិត្តភាគច្រើន ស្គាល់តាមរយៈខ្សែភាពយន្ដល្បី «Our Times» កាលពីឆ្នាំ ២០១៤ បានចូលរួមក្នុងកម្មវិធី Not A Loner។ ឆ្លៀតពេលនោះលោកក៏ត្រូវបានអ្នកចូលរួមកម្មវិធី Not A Loner ជាមួយ បានចោទសួរថា តើនារីបែបណា ដែលតារាសម្ដែងប្រុសរូបនេះចង់បានធ្វើជាមិត្តស្រី?

តាមរយៈកម្មវិធីនោះ តារាសម្ដែងប្រុសរូបនេះ បានលើកឡើងថា លោកស្គាល់ក្រុមចម្រៀងនារី BlackPink  ក៏ប៉ុន្ដែលោកមិនសូវមានពេលបានតាមដានពួកគេនោះទេ ព្រោះជាប់រវល់នឹងការងារផង ថតរឿងផង។ ស្រាប់តែកាលពីថ្មីៗ នេះ លោកបានទស្សនាកម្មវិធីប្រកួតចម្រៀង “Youth With You 2020” ដែលមានការចូលពីសំណាកតារាល្បីៗ ដូចជា Lisa, Cai Xukun ជាដើម ហើយលោកពិតជា ចាប់អារម្មណ៍ជាខ្លាំងចំពោះ Lisa ព្រោះនាងពិតជាមើលទៅគួរឲ្យស្រលាញ់ខ្លាំង។ ហើយនារីប្រភេទបែបនេះហើយ ដែលលោកចង់បានធ្វើជាមិត្តស្រី៕

អត្ថបទដោយ៖ ស្រីពេជ្រ​