ហេតុតែជាកូនដែលសំណាងមិនទាន់និងកើតផង Bai Toei ត្រៀមផ្ទះថ្មីធំដូចវាំងទុកឲ្យកូនខ្លួន!!!! (មានរូបភាពច្រើន)

Bai Toei ពេលនេះជិះក្លាយជាអ្នកម្ដាយគេហើយ តែពីរខែទៀតបានឃើញមុខកូនស្រីដំបូងរបស់ខ្លួនព្រោះពេលនេះនាងពរពោះបាន 28្ សប្ដាហ៍ហើយពោះក៏ធំណាស់ដែរហើយ អាចនិយាយបានថាត្រៀមៗៗ សម្រាប់ផ្ទះថ្មីរបស់ខ្លួនក៏រួចរាល់ហើយដែរក្នុងការទទួលសមាជិកថ្មី។

ជាក់ស្ដែងនាងបានផុសរូបផ្ទះនៅក្នុង IG បើកបង្ហាញ់រូបផ្ទះតាំងពីមាត់ទ្វារហូតដល់ជុំវិញមើលទៅអធិកអធមណាាស់ ហើយនៅក្នុងផ្ទះមានទាំង ផ្ទះបាយ, បន្ទប់ទទួលផ្ញៀវតុបតែងពិតជាស្អាតខ្លាំងណាស់។​ នៅក្នុងនោះនាងក៏បានថតរូបគូគ្រប់ជ្រុងគ្រប់មុំតាំងពីជាន់ទីមួយឡើងទៅ ហើយឃើញមានបន្ទប់គេង បន្ទប់អង្គុយលេង គឺថាសាកសមសម្រាប់កូនស្រីនាងរត់លេងសប្បាយនៅប៉ុន្មានខែខាងមុខនេះ។

សម្រាប់ស្វាមីរបស់នាងក៏បានផុសរូបគូរជាមួយភរិយានៅមុខផ្ទះព្រមជាមួយ caption ថា៖ “ផ្ទះកូនស្រីរបស់ប៉ាប៉ា #ក្រាបអគុណដល់មិត្តភ័ក្ដក្រុមគ្រួសារដែលបានជួយធ្វើឲ្យរឿងនេះសម្រេច”

ហើយក៏មានមិត្តភ័ក្ភចូលមកសម្ដែងក្ដីរីករាយជាមួយអ្នកទាំងពីរជាច្រើនកុះករ។ តោះទៅមើលផ្ទះរបស់នាងនិងស្វាមីទាំងអស់គ្នា។

អត្ថបទដោយ : នីត្តា