ផ្អែមល្ហែមណាស់! Natalie និង Fluke រំលឹកខួបសុំរៀបការ១ឆ្នាំជាមួយគ្នាយ៉ាងរ៉ូមែនទិច!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ដោយសារតែជម្ងឺកូវីត១៩ ពិធីជប់លៀងមង្គលការរបស់តារាសម្ដែងថៃស្រី Natalie និង Fluke ត្រូវពន្យាពេល តែយ៉ាងណាមិញអ្នកទាំងពីរនៅតែផ្អែមល្ហែមនិងគ្នាខ្លាំង គួរឲ្យច្រណែនដដែល។

មិនត្រឹមតែប៉ុនណោះ ថ្មីៗនេះជាថ្ងៃខួប១ឆ្នាំ ដែលស្វាមីនាងសុំនាងរៀបការ ក្នុងនោះ Natalie បានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែមជាមួយនិងស្វាមី មិនត្រឹមតែប៉ុនណោះ Natalie ថែមទាំងស្លៀករ៉ូបកាលពីមួយឆ្នាំមុននៅថ្ងៃស្វាមីនាងសុំនាងរៀបការទៀតផង។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនកាន់តែរំភើបចិត្ត ដែលឃើញគូស្វាមីភរិយាមួយគូនេះ កាន់តែផ្អែមល្ហែមនិងគ្នា ហើយក៏បានជូនពរអ្នកទាំងពីរឲ្យស្រលាញ់គ្នាផ្អែមល្ហែមបែបនេះរហូតទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

Natalie និង ស្វាមី ក្នុងថ្ងៃសុំរៀបការកាល១ឆ្នាំមុន

Natalie និង ស្វាមី ក្នុងថ្ងៃសុំរៀបការកាល១ឆ្នាំមុន
Natalie និង ស្វាមី ក្នុងថ្ងៃខួប១ឆ្នាំសុំរៀបការ

អត្ថបទដោយ៖ស៊ីវលី