Mew ភ័យមិនស្ទើរ ពេលស្វាមីតាមទាន់កំពុង………………ឈុតឆាកលើគ្រែជាមួយ Mark Prin!

អាចនិយាយបានថាពិតជាទេពកោសល្យខ្ពស់មែនក្នុងការសម្ដែង សម្រាប់តួឯកប្រុស Mark និង​តួឯកស្រី Mew ពីព្រោះរឿង My husband in law មានអ្នកចូលទស្សនាច្រើនទាំងនៅក្នុងប្រទេសថៃនិងចិន គឺថាល្អមើលគ្រប់ឆាកតែម្ដងជាពិសេសពេលតួឯកប្រុសនិងតួឯកស្រីនៅជាមួយគ្នា។

សម្រាប់តួឯកស្រីយើង Mew ក៏មានពេលអង្គុយមើលរឿងដែលខ្លួនសម្ដែងគឺថាមើលហើយមានមោទនភាពណាស់នៅពេលដែលមានអ្នកគាំទ្រនិងតាមដានច្រើនយ៉ាងនិង។ មួយវិញទៀតនាងក៏បានផុសនៅក្នុង IG ទាក់ទងទៅនិងឈុតឆាកលើគ្រែរវាងនាង និង Mark ព្រោះតែមានអ្នកបញ្ចេញប្រតិកម្មពីក្រោយនាងគឺស្វាមីរបស់ថា៖

មានអ្នកឈរលួចមើលពីក្រោយ ភ្ញាក់អស់ព្រលឹងរលើង555555!

រូបរបស់ស្វាមីដែលបង្ហាញតាមរយៈកញ្ចក់ខាងមុខនាងគឺកំពុងតែលួចមើល ពិតជាគួឲ្យស្រលាញ់់ណាស់ តែក៏មិនសរសើរមិនបានដែរដែលហ៊ានមើល។

អត្ថបទដោយ : នីត្តា