នរណាធ្វើចិត្តបាន! Mark និង Mew ថតឈុតស្នេហាស្និតស្នាលគ្នា តែស្វាមីនាងបានត្រឹមធ្វើរឿងនេះ!(មានរូបភាព)

ថ្មីៗនេះតារាសម្ដែងថៃល្បីឈ្មោះលោក Mark Prin និង Mew Nittha បានចាប់ដៃគ្នាសម្ដែងរឿងភាគមួយមានចំណងជើងថា «My husband in law» ហើយក្រោយពេលចាក់បញ្ចាំងក៏ទទួលបានការគាំទ្រខ្លាំង ពិសេសនោះទស្សនិកជនគ្រប់គ្នាចាប់អារម្មណ៍លើឈុតស្នេហាស្និតស្នាលរបស់អ្នកទាំងពីរនេះតែម្ដង។

ដោយឡែកប្រសិនបើយើងងាកទៅមើលទឹកចិត្តស្វាមីតារាស្រី Mew Nittha ក្រោយឃើញភរិយាថតឈុតស្នេហាស្និតស្នាលជាមួយអ្នកផ្សេងបែបនេះវិញ លោកគ្មានអ្វីក្រៅពីឈរមើលនោះទេ នេះបើយោងតាមរូបភាពដែល Mew បង្ហោះ និងអមជាមួយសារមួយឃ្លារថា៖

«មានមនុស្សឈរមើល ពីខាងក្រោយ ភ័យណាស់»។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើប ក្រោយពេលឃើញប្ដីប្រពន្ធមួយគូនេះ ស្រលាញ់និងចេះយកពីចិត្តគ្នាបែបនេះ គួរឲ្យស្រលាញ់ខ្លាំងណាស់៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី