មិនចាញ់ក្មេងនោះទេ! គង់ សុជាតិ និង ជា វិបុល អាយុកាន់តែច្រើនកាន់តែផ្អែមល្ហែម!(មានរូបភាព)

ជាការពិតណាស់ ថ្វីត្បិតតែមួយរយៈពេលមុន មានរឿងជនទី៣ ចូលជ្រៀតជ្រែកក្នុងរឿងគ្រួសារ ក៏អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល នៅទេស្រលាញ់គ្នា និងផ្អែមល្ហែមដាក់គ្នាដូចដើមដដែល។

ជាក់ស្ដែងថ្មីៗនេះ ប្ដីប្រពន្ធមួយគូនេះកាន់តែធ្វើឲ្យហ្វេនៗគ្រប់គ្នាភ្ញាក់ផ្អើលថែមទៀត នៅពេលគ្រប់គ្នាបានឃើញ អ្នកទាំងពីរដឹកដៃគ្នា ទៅកម្សាន្តនៅតំបន់មាត់សមុទ្រ និងថែមទាំងថតរូបភាបជាមួយគ្នាយ៉ាងផ្អែមល្ហែមថែមទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនកាន់តែច្រណែនស្នេហាអ្នកទាំងពីរ និងសរសើរភាពផ្អែមល្ហែមអ្នកទាំងពីរនៅតែមានខ្លាំងមិនចាញ់ក្មេងៗ ទោះបីពេលនេះអ្នកទាំងពីរបានអាយុច្រើនបន្ដិចក៏ពិតមែន៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី