នារីណាមិនស្រលាញ់! មើលរាង Noey Chotika មុនសម្រាលកូននិងក្រោយសម្រាល២ខែ ខុសគ្នាឆ្ងាយណាស់!(មានរូបភាព)

ជាការពិតណាស់ បើគិតមកទល់និងពេលនេះតារាសម្ដែងថៃស្រី Noey Chotika សម្រាលកូនទី២របស់ខ្លួនបាន២ខែហើយ ហើយបើនិយាយពីរូបសម្រស់របស់នាងវិញ ក៏ប្រែស្រស់ស្អាតខ្លាំងដូចពីមុនវិញហើយដែរ។

ដោយឡែកអ្វីដែលកាន់តែធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើល ថ្មីៗនេះ នាងបានបង្ហោះរូបភាពមួយសន្លឹក ដែលជាការប្រៀបធៀបរូបសម្រស់ និងរាង ក្នុងពេលដែលនាងកំពុងតែពរពោះ ក្នុងសម្លៀកបំពាក់តែមួយ និងក្រោយនាងសម្រាលកូនបាន២ខែ មើលទៅពិតជា មានភាពខុសគ្នាខ្លាំង។

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនេះ មហាជនជាច្រើនក៏សរសើររូបសម្រស់តារាស្រីរូបនេះ ពិតជាប្រែប្រួលលឿនមែន កូនកើតបានតែ២ខែសោះ សម្រស់ម្ដាយប្រែជាស្រស់ស្អាតខ្លាំងដូចដើមវិញបាត់ទៅហើយ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី