មិនប្រាថ្នាបុរសល្អពេកទេសុំត្រឹមអ្នកថតរូបផ្ទាល់ខ្លួន របស់ Kimberly ក៏បានដែរ!!! ពូកែថ្នមទាំងក្នុងរឿងនិងក្រៅរឿងតែម្ដងហើយ!!

បើនិយាយរឿងផ្អែមល្ហែមពូកែថ្នាក់ថ្នមសូមលើកឲ្យបង Mark ហើយព្រោះអាចនិយាយបានថាស្វីតទាំងក្នុងរឿងនិងក្រៅរឿងតែម្ដង។​ និយាយទៅគាត់កំពុងតែធ្វើឲ្យស្រីៗទូទាំងប្រទេសវង្វេងវង្វន់ស្រម៉ៃចង់ក្លាយជាតួឯកស្រីរបស់គាត់គ្រប់ៗគ្នាហើយ។

បើនិយាយពីជីវិតស្នេហាក្រៅឆាកវិញក៏មិនចាញ់ជីវិតក្នុងសាច់រឿងដែរ ទោះបីជាមានទំនាក់ទំនងជាមួយតួឯកស្រីស្អាត Kimberly យូរហើយក្ដីតែភាពផ្អែមល្ហែមគឺមិនមានការអន់ថយទេមានតែកើនឡើងទ្វេដង ឡើងធ្វើឲ្យហ្វេនៗលើសជាតិស្ករអស់ហើយចា។

ជាក់ស្ដែងពេលថ្មីៗនេះ Kim បានឡាយបន្ដផ្ទាយបង្អួតពីភាពផ្អែមល្ហែមគួឲ្យស្រលាញ់របស់នាង ធ្វើឲ្យអ្នកគ្រប់គ្នានិយាយថា បើបែបនេះឲ្យ Mark ទៅណារួច! បើនិយាយឲ្យចំទៅគឺថាមួយគូរនេះរ៉ូមែនទិចគ្រប់ពេល ទៅណាទៅជាមួយគ្នា ធ្វើអីក៏ធ្វើជាមួយគ្នាដែរ។

រឹតតែពិសេសជាងនេះទៅទៀត Kim មិនមែនមានសំណាងបានបុរសសង្ហារពូថ្នមថ្នាក់តែម៉្យាងទេតែមានទាំងស្នាដៃក្នុងការថតរូបទៀតផង មានអ្នកចាំថតរូបស្អាតៗឲ្យសួរថាអ្នកណាមិនចង់អ្នកណាមិនស្រណែន Kimberly ទៅលោកព្រះ។

អត្ថបទដោយ : នីត្តា