ធ្លាប់តែឃើញ Kimberly សម្ដែងរឿងតែឥលូវមកមើល Kim រាំចង់ដាច់ផ្ញារ!! (មានវីដេអូ)

មើលទៅតារាស្រីប៉ុស្ដន៍លេខ 3 មិនមែនមានតែទេពកោសល្យខាងសម្ដែងតែម៉្យាងទេ ព្រោះឃើញថាគ្រប់គ្នាគឺសុទ្ធចេះរាំ តែមិនមែន​ ចេះរាំធម្មតាទេគឺថារាំឡូយសាហាវតែម្ដង។

សម្រាប់តារាស្រីស្អាត Kimberly ក៏មិនល្មមដែរចា ធ្លាប់ឃើញតែសម្ដែងតែពេលនេះមកមើលនាងរាំម្ដង បើមិនស្អាតមិនហៅថា Kimberly ទេ។​ ថ្វីត្បិតតែក្បាច់រាំតិចៗមែនតែអាចនិយាយបានថាសមជាមួយបទភ្លេង ស្រស់ស៊ិចស៊ីជាពិសេសពេលចុងក្រោយបង្វិលខ្លួនក្រលែងចង្កេះស្អាតនោះស្អាត។

វីឌីអូនេះមិនបានធ្វើឲ្យស្ងប់ស្ងាត់ទេ គឺថាអ្នកគាំទ្រចូលទៅសរសើរច្រើនណាស់ចា។

 

View this post on Instagram

 

A post shared by Kimberley Anne Woltemas (@kimmy_kimberley) on

អត្ថបទដោយ : នីត្តា