ជីវិត Chompoo Ariya ធ្វើឲ្យនារីគ្រប់រូបច្រណែន តែធាតុពិតមិនមែនសុទ្ធតែងាយស្រួលទាំងអស់នោះទេ!

តាំងតែពីផ្លាស់ប្ដូរផ្ទះថ្មីមកឃើញថាអ្នកម៉ាក់ Chompoo  ខិតខំហាត់ប្រាណខ្លាំងជាងមុនខ្លាំងណាស់ នេះក៏ដោយសារផ្ទះថ្មីមានទីធ្លាធំទូលាយ មានឧបករណ៍ច្រើនលក្ខណៈជាគ្រួសារ ដោយនាងមានរូបរាងស្អាតស្រាប់ផងចឹងទើបធ្វើឲ្យម៉ាក់ៗមានរូបរាងកាន់តែស្អាតថែមទៀតចា។

ចំពោះបរិយាកាសក្នុងផ្ទះពេលធ្វើលំហាត់ប្រាណវិញមើលទៅរស់រវើកព្រោះតែមានកូនៗរត់លេងជុំវិញដើម្បីផ្ដល់កម្លាំងចិត្តម៉ាក់ៗមើលទៅពិតជាមានសុភមង្គលណាស់ ហើយអ្នកម៉ាក់កូនពីរក៏បានផុសរូបគួឲ្យស្រលាញ់ៗនៅក្នុង Instagram ផងដែរ។

ដោយរូបមុននិងក្រោយធ្វើលំហាត់ប្រាណខុសគ្នាដាច់ស្រលះ ដោយរូបទីមួយគឺហាត់ប្រាណយ៉ាងងាយស្រួល តែដល់រូបទីពីរមានកូនៗមក អង្គុយផង គេងពីលើផង បើចឹងៗអីឲ្យម៉ាក់ហាត់ប្រាណយ៉ាងម៉េចទៅកូន។ រូបភាពទាំងអស់នេះមិនអាចធ្វើឲ្យអ្នកគាំទ្រដៃស្ងៀមបានទេព្រោះតែភាពគួឲ្យស្រលាញ់គួឲ្យខ្នាញ់របស់កូនៗម៉ាក់ៗនាំគ្នាចូលមក comment ព្រៀតព្រោងតែម្ដងហើយ។

អត្ថបទដោយ : នីត្តា