នរណាមិនច្រណែន! Bella ទៅលេងចម្ការ​ Weir បែបជីវភាពសាមញ្ញពោលពេញដោយក្ដីសុខ!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា តារាសម្ដែងថៃ Weir Sukollawat និងតារាស្រី Bella Ranee មានទំនាក់ទំនងស្នេហាជាមួយនិងគ្នាជាច្រើនឆ្នាំមកហើយ ហើយពីមួយថ្ងៃទៅមួយថ្ងៃអ្នកទាំងពីរកាន់តែផ្អែមល្ហែមខ្លាំងឡើងៗធ្វើឲ្យហ្វេនៗជាច្រើនច្រណែនខ្លាំងណាស់។

ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកទាំងពីរបានបង្ហាញពីជីវភាពរស់នៅបែបសាមញ្ញ ដោយក្នុងនោះគ្រប់គ្នាបានឃើញ Bella និង Weir ទៅចម្ការជាមួយគ្នានៅឯស្រុកស្រែ បង្ហាញពីបន្លែនិងដំណាំដាំដុះជាច្រើនប្រភេទ មើលទៅវិសមកាលអ្នកទាំងពីរពេលនេះពិតជាមានក្ដីសុខខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនកាន់តែបង្ហាញអារម្មណ៍រំភើប និងច្រណែនគូស្នេហ៍មួយគូនេះ ទោះបីជាអ្នកទាំងពីរបង្ហាញពីជីវិតបែបសាមញ្ញនៅស្រុកស្រែចម្ការក៏ពិតមែន តែមើលទៅពិតជាមានក្ដីសុខខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី