នរណាមិនសរសើរ! នេះហើយជាចរិតពិតរបស់ ចឺម ពេលហ្វេននិយាយរកជួបនៅខាងក្រៅ!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាចម្រៀងវ័យក្មេងដ៏មានប្រជាប្រិយភាពលោក ចឺម ដែលគ្រប់បទចម្រៀងតែងតែទទួលបានការគាំទ្រខ្លាំង ហើយមហាជនជាច្រើនក៏តែងតែកោតសរសើរពីសមត្ថភាពលោកមិនដាច់ពីមាត់ផងដែរ។

ជាក់ស្ដែងមិនត្រឹមសរសើរពីសម្លេងនោះទេ សូម្បីថ្មីៗនេះ មានអ្នកលេងបានបណ្ដាញសង្គម បានបង្ហោះវីដេអូពេលជួបតារាចម្រៀងប្រុសរូបនេះនៅតាមផ្លូវ និងហៅឈ្មោះលោក ពេលនេះលោកក៏បានធ្វើសកម្មភាពលើដៃគោរព និងឱនលំទោន ថែមទាំងញញឹមញញែមដាក់យ៉ាងគួរឲ្យស្រលាញ់ថែមទៀតផង។

ក្រោយពេលឃើញបែបនេះ ហ្វេនៗនិងមហាជនជាច្រើនកាន់តែសរសើរ ពីអត្តចរិករុះរាយរាក់ទាក់របស់តារាប្រុសវ័យក្មេងរូបនេះ ហើយវាក៏ជាគំរូល្អមួយសម្រាប់អ្នកសិល្បៈគ្រប់រូបដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី