ល្បីទៀតហើយ! បទ«ស្នេហាក្រឡាប់ចាក់» តន់ ចន្ទសីម៉ា ត្រូវក្រុមរាំថៃយកទៅ Cover ទៀតហើយ!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា មួយរយៈពេលចុងក្រោយនេះ តារាចម្រៀង តន់ ចន្ទសីម៉ា កំពុងតែឡើងកូដខ្លាំងណាស់ ពិសេសនោះគឺគ្រប់បទចម្រៀងចេញថ្មីរបស់នាងតែងតែទទួលបានការគាំទ្រខ្លាំង និងត្រូវបានក្រុមរាំនៅប្រទេសជិតខាងយកទៅ Cover ទៀតផង។

ជាក់ស្ដែងដូចជាបទរបស់នាងដែលមានចំណងជើងថា «ស្នេហាក្រឡាប់ចាក់» ដែលទើបតែចេញថ្មីៗនេះ ក៏ត្រូវបានក្រុមរាំល្បីឈ្មោះក្នុងប្រទេសថៃ«The Inner Studio» យកទៅរាំ Cover យ៉ាងឡូយផងថែមទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនកាន់តែសរសើរតារាចម្រៀងស្រីរូបនេះ ព្រោះបទចម្រៀងជាច្រើនរបស់នាងតែងតែត្រូវបានប្រទេសជិតខាងយកទៅ Cover នេះពិតជាមោទនភាពមួយសម្រាប់ប្រជាជនខ្មែរយើងមែន៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី