គ្រាន់តែខកខានមិនបានចូលរួមពិធីខួបកំណើតកូនស្រី! YangMi ក៏ត្រូវគេរិះគន់យ៉ាងចាស់ដៃដែរ

កាលពីថ្ងៃ ១ ខែ មិថុនា កន្លងទៅនេះ គឺជាថ្ងៃខួបកំណើតកូនស្រីបណ្ដូលចិត្តតែមួយគត់របស់តារាសម្ដែងស្រីលំដាប់ A របស់ប្រទេសចិន YangMi តែបែរជាមិនឃើញវត្តមាននាងទៅចូលរួម ខណៈលេចមុខថតកម្មវិធីនៅទីក្រុង Guang Zhouទៅវិញ ដែលធ្វើឲ្យមហាជនមានការរិះគន់យ៉ាងខ្លាំង ព្រោះមិនខ្វល់ពីកូនស្រីរបស់ខ្លួន។

​យោងតាមសម្ដីរបស់លោកតាកូនស្រី​ YangMi ក្នុង​កម្មវិធី​ខួប​ឆ្នាំ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បែប​សាមញ្ញ និងកក់​ក្ដៅមាន​អ្នក​ចូល​រួម​តែ​ ១២ ​នាក់​ប៉ុណ្ណោះ សុទ្ធតែជាអ្នកជិតស្និត។

មែនទែនទៅ បើជាមានការរិះគន់សព្វបែបយ៉ាងនៅលើបណ្ដាញសង្គម ថានាងជាម្ដាយដែលមិនយកទុកដាក់នឹងកូន គិតតែពីសប្បាយខ្លួនឯង និងមានស្នេហាជាមួយតារាប្រុសវ័យក្មេងក៏តារាស្រីនេះ មិនបានអើពើអ្វីដែរនៅតែបន្ដធ្វើការធម្មតា។ តែទោះជាយ៉ាងណាក៏មានអ្នកគាំទ្ររបស់តារាសម្ដែងស្រីរូបនេះ បានចេញមុខការពារថានេះជាកម្មវិធីដែលមានកាលវិភាគត្រឹមត្រូវមិនអាចបដិសេដផ្ដេសផ្ដាស់បានឡើយ ណាមួយជារៀងរាល់ឆ្នាំ អ្នកម្ដាយវ័យ ៣៤ ឆ្នាំរូបនេះមិនដែលខកខានចូលរួមអបអរថ្ងៃខួបកំណើតរបស់កូនខ្លួនឯងឡើយ គ្រាន់តែឆ្នាំនេះរវល់មិនបានទៅប៉ុណ្ណោះ៕

អត្ថបទដោយ៖ ស្រីពេជ្រ