មានលុយរាប់លានដុល្លារ! តែស្រីស្រស់ Dilraba មិនទិញផ្ទះនៅ បែរជាទៅស្នាក់នៅកន្លែងបែបនេះទៅវិញ

ជឿជាក់ថាប្រិយមិត្តប្រាកដជាបានស្គាល់ច្បាស់នៅតារាស្រីរាងតូចស្រឡូន ខ្ពស់ស្រឡះ Dilraba រួចមកហើយ ព្រោះបច្ចុប្បន្នតារាស្រីរូបនេះ បានលេចមុខក្នុងរឿងភាគល្បីជាច្រើន និងទទួលបានការគាំទ្រយ៉ាងខ្លាំងខណៈឈរជាប់នៅលើកំពូលតារាងជាតារាសម្ដែងស្រីចិនដែលមានប្រជាប្រិយភាពមិនធម្មតា។

ថ្វីបើត្រូវគេហៅថាជាតារាសម្ដែងស្រីលំដាប់ A របស់ប្រទេសចិន និងសល់លុយជាង ២៨ លានដុល្លារក្នុងដៃ តែតារាស្រីរូបនេះបែរជាមានទម្លាប់ចម្លែកមួយពោលគឺនាងមិនបានទិញផ្ទះសម្រាប់ជាកន្លែងស្នាក់នៅផ្ទាល់ខ្លួននោះទេ នាងបែរជាជ្រើសស្នាក់នៅសណ្ឋាគារទៅវិញ។

មែនទែនទៅ តារាសម្ដែងស្រីរូបនេះ ក៏ធ្លាប់បង្ហើបប្រាប់ថា ដោយសារនាងជាមនុស្សដែលមិននៅស្ងៀមមួយកន្លែងចូលចិត្តផ្លាស់ប្ដូរទៅកន្លែងនេះ កន្លែងនោះ ដូច្នេះហើយទើបនាងមិនទាន់ប្រាកដចិត្តថាគួរទិញផ្ទះនៅកន្លែងណាឲ្យប្រាកដ ហើយជ្រើសស្នាក់នៅតែសណ្ឋាគារតែម្ដងទៅស្រួលជាង៕

អត្ថបទដោយ៖ ស្រីពេជ្រ