ដឹងទេ? សុឹម សូលីកា និយាយបែបម៉េច ពេលឃើញភរិយាអតីតស្វាមីសម្រាលកូនដំបូង!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយអំពីទំនាក់ទំនងគ្រួសាររបស់អ្នកនាង សឹុម សូលីកា និងអតីតស្វាមី ទោះបីជាបច្ចុប្បន្ននេះអ្នកទាំងពីរចែកផ្លូវគ្នាហើយមានគ្រួសារថ្មីរៀងៗខ្លួន ក៏អ្នកទាំងពីរនៅតែរាប់អានគ្នាជាមិត្តភក្ដិល្អ ហើយគ្រួសារអ្នកទាំងពីរក៏ចុះសម្រុងគ្នាល្អគួរឱ្យសរសើរផងដែរ។

ជាក់ស្ដែងដូចជាថ្មីៗនេះ ភរិយាអតីតស្វាមីអ្នកនាង សឹុម សូលីកា ទើបតែសម្រាលបានកូនប្រុសដំបូងយ៉ាងគួរឲ្យស្រលាញ់​ ក្នុងនោះគ្រប់គ្នាបានឃើញអ្នកនាង សុឹម សូលីកា និងគ្រួសារ បានទៅសួរសុខទុក្ខ ហើយថែមទាំងសរសេរសាររៀបរាប់ប្រើពាក្យសរសើរចិត្តភរិយាអតីតស្វាមីខ្លួនយ៉ាងដូច្នេះទៀតថា៖

«ពួកគាត់ ស្លូតបូត ចិត្តធ្ងន់ តស៊ូ លះបង់ច្រើនណាស់ចំពោះខ្ញុំ ពួកគាត់តែងតែនៅក្បែរខ្ញុំគ្រប់កាលៈទេសៈ ទោះបីខ្ញុំស្ថិតនៅក្នុងសភាពបែបណាក៏ដោយ ។ អំពើល្អមិនសាបសូន្យមែន ទេវតាបានផ្ដល់យុត្តិធម៌ដល់មនុស្សល្អ ស្មោះត្រង់ សុភមង្គលពិត»។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែសរសើរទំនាក់ទំនងគ្រួសារអ្នកនាង សឹុម សូលីកា និងអតីតស្វាមី ទោះចែកផ្លូវគ្នានិងមានគ្រួសារថ្មីរាងៗខ្លួន ក៏នៅតែរាប់អាននិងនិយាយពាក្យល្អៗដាក់គ្នាដដែល៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី