នេះបានចំជាស្អាតសាច់ចាំបែបធម្មចជាតិមែនតោះទៅមើលរូបដ៏កម្ររបស់ Aum Patcharapa តាំងតែពីក្មេងវិញម្ដងថាយ៉ាងម៉េចខ្លះ!!

មិនងាយនិងបានឃើញឯណាលោកព្រះ យូរៗទើបបានមើលរូបភាពតាំងពីក្មេងរបស់ Aum  ម្ដងនៅពេលដែលសាមីខ្លួនកំពុងតែបើករូបមើលវាហាក់ដូចជាកំពុងតែត្រលប់ពេលវេលានៅអតិតកាលរំលឹកអនុស្សាវរីយ៍របស់នាងវិញចឹង។

ជាក់ស្ដែង Aum បានបើកកកាយរូបភាពចាស់ៗរបស់នាងរួមទាំងផុសនៅក្នុង story Instagram ដើម្បីឲ្យគ្រប់គ្នាបានឃើញផងដែរ។ នេះជារូបភាពដែលបង្ហាញពីឥរិយាបទផ្សេងៗទៅតាមវ័យរបស់នាងពីអតិត ចំពោះរូបរាងមុខមាត់វិញបើប្រៀបធៀបទៅគឺអាចនិយាយបានថាគ្មានការផ្លាស់ប្ដូរអ្វីទេ។

រូបភាពរបស់នាងមិនត្រឹមតែធ្វើឲ្យអ្នកគាំទ្រស្ងើចសរសើរតែនៅបានស្ដាប់នាងរៀបរាប់តាមសម័យកាលនៃរូបទៀតផង ពិតជាគួឲ្យស្រលាញ់ខ្លាំងណាស់។

កុំឲ្យខាតពេលយូរចឹងយើងទៅមើលទាំងអស់គ្នាតែម្ដងទៅចា។

អត្ថបទដោយ : នីត្តា