មិនទាន់និងធំពេញវ័យផងកូនស្រី Matthew Deane មានអ្នកអ្នកគាំទ្រយ៉ាងនិងទៅហើយព្រោះតែ…..!

ក្រោយពីសម្រាក់ព្យាបាលពីកូវីដ 19 អស់ពេលជាយូរជាមួយភរិយា ពេលនេះ Matthew Deane បានត្រលប់មករស់នៅជួបជុំគ្រួសារដូចដើមហើយ ព្រមទាំងមានពេលវេលាបំពេញតួនាទីជាលោកប៉ាសែនល្អសារជាថ្មី។

ជាក់ស្ដែងពេលថ្មីៗនេះលោកបា៉សែនល្អបានផុសរូបគូរជាមួយកូនស្រីពៅដ៏សែនខ្នាញ់គឺអូន Demi ដែលកំពុងតែញញឹមញញែមពង្រាយមន្ដស្នេហ៍នៅក្បែរប៉ាប៉ាយ៉ាងស្អិតរមួតតែម្ដងហើយ។ តែចង់ប្រាប់ថាញញឹមនិងមិនមែនញញឹមរកស្នេហ៍ទេគឺថាញញឹមលួងចិត្តប៉ាប៉ាទេចា ព្រោះអីបើមើលតាម caption និងខោវរបស់លោកបា៉៖

“នោមដាក់ត្រង់តែម្ដងហីកូន!? កូនពៅខូចមែន តែបើញញឹមស្រស់យ៉ាងនិងហើយឲ្យប៉ាខឹងយ៉ាងម៉េចទៅ#daddysgirl #peepee #demideane”

គ្រាន់តែប៉ុណ្ណឹងអ្នកគាំទ្រអូ​ន Demi ចូលមក comment ព្រាតព្រោងតែម្ដងហើយចា ទាំងប្រាប់ទៀតថាបើញញឹមស្រស់យ៉ាងនិង អ្នកណាក៏ខឹងមិនកើតដែរ។

អត្ថបទដោយ : នីត្តា