តោះ! ទៅទស្សនាទិដ្ឋិភាពក្នុងផ្ទះម្ដាយ Boy Pakorn ធ្វើឲ្យកូនៗពិតជាចង់រស់នៅខ្លាំងណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថាគ្រួសារតារាសម្ដែងប្រុសល្បីឈ្មោះលោក​ Boy Pakorn គឺជាគ្រួសារមួយដែលមានក្ដីសុខខ្លាំងណាស់ ព្រោះកន្លងមកគ្រប់គ្នាតែងតែបង្ហាញការយកចិត្តទុកដាក់ និងក្ដីស្រលាញ់ចំពោះគ្នាទៅវិញទៅមកគួរឲ្យសរសើរខ្លាំងណាស់។

មិនត្រឹមតែប៉ុនណោះ កាលពីប៉ុន្មានខែមុន ម្ដាយជាទីស្រលាញ់របស់តារាប្រុសរូបនេះ បានទិញផ្ទះថ្មីមួយខ្នងនៅកណ្ដាលទីក្រុងសម្រាប់កូនៗទាំង៤នាក់ ហើយផ្ទះនោះពិតជាស្រស់ស្អាតនិងមានទីធ្លាធំទូលាយគួរឲ្យចង់រស់នៅខ្លាំងណាស់។

លើសពីនេះទៅទៀត ប្រសិនបើយើងងាកទៅមើលទិដ្ឋិភាពនៅក្នុងផ្ទះនេះវិញ កាន់តែស្រស់ស្អាតខ្លាំងទៀត ពិសេសគ្រឿងសង្ហារឹមសុទ្ធតែរបស់ល្អៗ និងរចនាម៉ូតទាន់សម័យថែមទៀតផង ហើយក្នុងនោះគ្រប់គ្នាក៏បានសរសើរម្ដាយរបស់តារាប្រុសរូបនេះ ពិតជាពូកែរៀបចំផ្ទះមើលទៅពិតជារៀបរយបានល្អ ឃើញហើយនរណាក៏ចង់រស់នៅដែរ៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី