មិននឹកស្មានសោះ! ប្រវត្តិស្នេហារវាង ប៉ែន ចំរ៉ុង និងភរិយា បែបនេះក្រោយភរិយាបង្ហោះរូបភាពកាលនៅជាហ្វេន!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ក្រោយពេលរៀបការរួច ពិធីកររូបសង្ហាលោក ប៉ែន ចំរ៉ុង និងភរិយាពិតជាមានសុភមង្គលខ្លាំងណាស់ ពិសេសពេលនេះភរិយាលោកកំពុងតែពរពោះកូននៅក្នុងផ្ទៃថែមទៀតផង។

ដោយឡែកប្រសិនបើយើងងាកទៅចាប់អារម្មណ៍អំពីប្រវត្តិស្នេហារបស់តារាប្រុសរូបនេះ និងភរិយាវិញ កាលពីមុនអ្នកទាំងពីរធ្លាប់ជាសង្សារគ្នាម្ដង តែត្រូវបែកបាក់គ្នាវិញកាលពីចុងឆ្នាំ ២០១៤ តែដោយសារនិស្ស័យ និងចិត្តនៅស្រលាញ់ អ្នកទាំងពីរក៏ត្រូវរូវគ្នាវិញ ហើយថែមទាំងរៀបការកសាងគ្រួសារយ៉ាងមានក្ដីសុខទៀតផង។

ជាក់ស្ដែងដូចជាថ្មីៗនេះ ភរិយារបស់តារាប្រុសរូបនេះ បានបង្ហោះរូបភាពកាលពីមុនរបស់អ្នកទាំងពីរ ដែលកាលណោះភរិយាលោកត្រឹមតែជាហ្វេនលោកម្នាក់តែប៉ុនណោះ ឃើញហើយពិតជាធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើលនិងរឿងរ៉ាវស្នេហាអ្នកទាំងពីរខ្លាំងណាស់៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី