ស្និទគ្នាខ្លាំងពេក! តារាកូរ៉េ ៥ គូនេះ តែងត្រូវគេយល់ច្រឡុំថាមានទំនាក់ទំនងស្នេហានឹងគ្នា

ជាការពិតណាស់ មិត្តភាពស្និតស្នាល រាប់អានគ្នាដូចបងប្អូន រវាងមនុស្សប្រុស និងស្រី វាជារឿងធម្មតានាពេលបច្ចុប្បន្នទៅហើយ។ មិនប្រាកដថា ទាល់តែមនុស្សប្រុស និងមនុស្សប្រុស មនុស្សស្រី និងមនុស្សស្រីទើបអាចរាប់អានគ្នាសិទ្ធស្នាលដូចបងប្អូននោះឡើយ វាអាស្រ័យទៅតាមបុគ្គល និងនិស្ស័យផងដែរ។ មែនទែនទៅ ក៏មានតារាចម្រៀង តារាសម្ដែង កូរ៉េ ៥ គូ ដែលរាប់អានគ្នាស្និតស្នាលពេករហូតដល់មានគេយល់ច្រលំជារឿយថាមានទំនាក់លើសពីមិត្ត។

តោះទៅមើលថាជាតារាប្រុស ស្រី រូបណាខ្លះ៖
១ Henry និង Amber

បើទោះជាស្គាល់គ្នាតាំងពីមុនចូលសិស្បះ និងរាប់អានគ្នាស្និតខ្លាំងក៏ពិតមែន តែមួយគូនេះមិនមានទំនាក់ទំនងស្នេហាអ្វីនោះឡើយ។

២. Lee Hyun Woo និង​ IU

ចំពោះ Lee Hyun Woo និង​ IU ធ្លាប់មានពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងស្នេហារួចមកហើយ តែទោះជាយ៉ាងណាក៏ត្រូវក្រុមហ៊ុនចេញមុខបដិសេដ។ ថ្វីបើមានអាយុស្មើគ្នា និងត្រូវបានមហាជនដឹងថាមានទំនាក់ទំនងស្និតគ្នាមិនធម្មតា តែអ្នកទាំងពីររាប់គ្នាត្រឹមជាមិត្តនោះទេ។

៣. Lee Hong Ki និង​ Park Shin Hye

មួយគូនេះស្គាល់គ្នាតាំងពីជំនាន់រឿង «You’re Beautiful» កាលពី ១០ ឆ្នាំមុន និងត្រូវបានគេសង្កេតថាមានទំនាក់ទំនងស្អិតរមួត ហើយតែងតែគាំទ្រគ្នាទៅវិញទៅមក តែអ្នកទាំងពីរក៏បានចេញមុខបកស្រាយថាជាមិត្តល្អនឹងគ្នាទេ។

៤ G-Dragon និង Dara

បើមួយគូនេះវិញ បើអ្នកមិនចាប់អារម្មណ៍ទេគឺគិតថាជាសង្សារនឹងគ្នាបាត់ទៅហើយ ព្រោះស្គាល់គ្នាឡើងកាន់ឆ្នាំ ណាមួយស្ថិតនៅក្រោមទ្រនំ YG តែមួយទៀត។​​ ជាពិសេសគឺការស្លៀកពាក់បែបគូ តែម្ដង រួមទាំងស្ដាយថតរូប អ្វីៗ មើលទៅដូចជាគូសង្សារអញ្ចឹង។ យ៉ាងណាមិញ បើទោះជាមានភាពស្អិតរមួតយ៉ាងណាក៏ទំនាក់ទំនងអ្នកទាំងពីរត្រូវបានលើកឡើងថា រាប់គ្នាដូចបងប្អូនប៉ុណ្ណោះ។

៥. U-Know Yunho និង​ BoA

សុទ្ធតែជាតារាជើងចាស់ប្រចាំផលិតកម្ម SM និងមានទំនាក់ទំនងស្និតស្នាល ហើយបង្ហាញភាពយកចិត្តដាក់ចំពោះគ្នាជារឿយៗ តែ តារាប្រុស ស្រី មួយគូនេះត្រឹមជាមិត្តល្អនឹងគ្នាប៉ុណ្ណោះ គ្មានអ្វីលើសពីនេះឡើយ៕

ប្រភព៖ Koreaboo

អត្ថបទដោយ៖ ស្រីពេជ្រ