ចុះខ្សែភាពយន្ដអ្វីអញ្ចេះ? ដល់ថ្នាក់អ្នកគាំទ្រ Zheng Shuang ខឹងមិនព្រមចង់ឲ្យនាងសម្ដែង..

ជាការពិតណាស់ ជាតារាសម្ដែងដែលមានប្រជាប្រិយភាពលេចធ្លោខ្លាំងមិនធម្មតាដែរ ក្នុងប្រទេសចិន តួឯកស្រីរឿង «Love O2O» Zheng Shuang ចៀសមិនផុតឡើយពីមានអ្នកគាំទ្រចាំយកចិត្តទុកដាក់ លើកទឹកចិត្ត និងការពារ។

ថ្មីៗ នេះ តារាសម្ដែងស្រីវ័យ ២៩ ឆ្នាំ រូបនេះ ត្រូវបានអ្នកគាំទ្ររបស់នាងទទូចសុំ មិនឲ្យនាងសម្ដែងក្នុងខ្សែភាពយន្ដថ្មី «Journey of Flower» ក្រោយលេចលឺដំណឹងថា តារាសម្ដែងស្រីរូបនេះ ទំនងជាអាចគ្រង់តំណែងជាតួឯកស្រី។

មែនទៅ មូលហេតុដែលអ្នកគាំទ្ររបស់ Zheng Shuang មិនចង់ឲ្យរូបនាងសម្ដែងក្នុងខ្សែភាពយន្ដនេះ ដោយសារទាក់ទងនឹងសាច់រឿងប្រលោកដើមតែម្ដង ណាមួយនេះជាលើកដំបូងដែលរូបនាងមានឱកាសសម្ដែងជាតួឯកក្នុងខ្សែភាពយន្ដ ដូច្នេះគួរតែសម្រចចិត្តឲ្យបានម៉ត់ចត់។ ជាពិសេស សាច់រឿងមួយនេះធ្លាប់បានបង្កើតម្ដងរួចមកហើយ វាអាចនឹងមានការរិះគន់ និងប្រៀបធៀបគ្នាខ្លាំងដែលធ្វើឲ្យប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះរបស់នាង។

គួរបញ្ជាក់ផងដែរថា រឿងប្រលោមលោក «Journey of Flower» ធ្លាប់បានផលិតជារឿងភាគម្ដងរួចមកហើយ ដែលកាលនោះតួឯកស្រីគឺជាកំពូលតារាសម្ដែងស្រីលំដាប់ A របស់ចិន Zhao LiYing។ រីឯប្រជាប្រិយភាពរឿងភាគមួយនេះ កំឡុងពេលចាក់ផ្សាយគឺមានការគាំទ្រយ៉ាងខ្លាំងមិនថា តែក្នុងប្រទេស ឬក្រៅប្រទេសឡើយ៕

អត្ថបទដោយ៖ ​ស្រីពេជ្រ