អុញនោះ! អ្នកនិពន្ធរឿងដែល YangMi និង Zhao LiYing សម្ដែង បែរជាប្ដឹងផ្ដល់គ្នាព្រោះរឿងនេះទៅវិញ…

ជាការពិតណាស់ អាជីពជាអ្នកនិពន្ធរឿងប្រលោមលោកក្នុងប្រទេសចិន ពិតជាមានភាពកាកកបមិនធម្មតា ហើយប្រសិនបើប្រលោមលោកដែលនិពន្ធទទួលបានការគាំទ្រទៀតនោះ នឹងអាចមានឱកាសត្រូវបានគេបង្កើតទៅជារឿងភាគ ខ្សែភាពយន្ដ ក៏ដូចជាតុក្កតា Animation ផងដែរ។

រំលឹកទៅកាលពីឆ្នាំ ២០១៨ អ្នកនិពន្ធរឿង «Novoland:Pearl Eclipse» ដែលជារឿងភាគរបស់កំពូលតារាសម្ដែងស្រី YangMi កំពុងថតត្រៀមចាក់ផ្សាយឆ្នាំក្រោយ បានដាក់ពាក្យបណ្ដឹងដល់ អ្នកនិពន្ធរឿង «Princess Agent» ដែលជារឿងភាគល្បីរបស់ តារាសម្ដែងស្រីលំដាប់ A ប្រទេសចិន Zhao LiYing ដែលចាក់ផ្សាយកាលពីឆ្នាំ ២០១៧ ពីបទរំលោភបំពានច្បាប់រក្សាសិទ្ធិ និងការលួចចម្លង។

មែនទែនទៅ មូលហេតុដែលអ្នកនិពន្ធ Xiao Ruse របស់រឿង Novoland:Pearl Eclipse សម្រេចចិត្តដាក់ពាក្យបណ្ដឹងព្រោះបានប្រទះឃើញថាមានឈុតឆាក និងពាក្យពេចន៍ខ្លឹមសារជាច្រើនក្នុងប្រលោមលោករបស់ខ្លួនត្រូវបានគេលួចចម្លង។ តែក្រោយមកអ្នកនិពន្ធ Xiao Xiang Dong Er របស់រឿង Princess Agennt បានលើកឡើងថាវាគ្រាន់តែមានភាពស្រដៀង គ្មានការចម្លងលួចចម្លងអ្វីឡើយ។

តែទោះជាយ៉ាងណាក្ដី យោងទៅតាមភស្ដុតាងជាក់ស្ដែង  និងផ្លូវច្បាប់ តុលាការក៏បានសម្រចកាត់ក្ដីឲ្យ អ្នកនិពន្ធរបស់រឿង Novoland:Pearl Eclipse ឈ្នះក្ដី និងតម្រូវឲ្យភាគីម្ខាងទៀតចេញសុំទោសជាសាធារណៈតាមរយៈបណ្ដាញសង្គម Weibo ហើយហាមមិនឲ្យបន្ដបោះពុម្ពផ្សាយទៀតឡើយនូវសៀវភៅដែលមានខ្លឹងមសារចម្លងគេ និងពិន័យជាប្រាក់ ៥០ ០០០ យ័ន ប្រមាណជាង ៧ ពាន់ដុល្លារអាមេរិក៕

អត្ថបទដោយ៖ ស្រីពេជ្រ