ដឹងការពិតហើយយ៉ាងណាហើយពេលបុរសម្នាក់ចោទ ឱក សុគន្ធកញ្ញា លែងស្គាល់ឪពុក (មានវិឌីអូ)

នៅលើបណ្តាញសង្គមនិងសារព័ត៌មានក្នុងស្រុកជាច្រើន នាំគ្នាតាមដានរឿងរ៉ាវដ៏ក្ដៅគគុកទាក់ទងនឹងតារាចម្រៀងដ៏ល្បីប្រចាំប្រទេសកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា រវាងបុរសម្នាក់ចេញមុខថាឪពុករបស់នាងថា ចោទប្រកាន់ថានាងល្បីខ្លាំងឡើងលែងស្គាល់ឪពុក។

រឿងនេះបានធ្វើឱ្យមហាជនក្នុងស្រុកមានការងឿងឆ្ងល់ជាខ្លាំង ក្រោយពេលលេខមុខបុរសម្នាក់ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Aok Bony (ឱក បុន្នី) បានបង្ហោះសារកាលថ្ងៃទី២៥ មិថុនា ២០២០ ដោយរៀបរាប់ថា អ្នកនាង ឱក សុគន្ធកញ្ញា ជាកូនដែលមិនទទួលស្គាល់លោកជាឪពុក។

ក្រោយផ្ទុះរឿងបែបនេះសាមីខ្លួន ឱក សុគន្ធកញ្ញា បានចេញប្រតិកម្មភ្លាមៗ មូលហេតុអ្វីឪពុកនាងចេញមុខហែកហួរនិយាយបែបនេះ បើមិនស្គាល់ឪពុករឿងអ្វីបាននាងអញ្ជើញជាមេបាក្នុងមង្គលការរបស់នាងនោះទេ។ រឿងមួយទៀតនោះ ឪពុករបស់នាងចុះចោលគ្រួសារ សម្រេចចិត្តបែកពីម្តាយទៅរៀបការជាមួយប្រពន្ធថ្មីជាយូរមកហើយ។ នាងក៏សូមឱ្យឪពុករបស់នាងគឺលោក ឱក បុន្នី ចេញមុខនិយាយការពិតនិងច្បាស់លាស់។

ជាមួយគ្នានោះក៏លេចវិឌីអូ ឱក សុគន្ធកញ្ញា កាលនៅលើឆាកប្រគំតន្រ្តីមួយ យំរៀងរាប់រឿងឈឺចាប់ក្នុងចិត្ត កាលពីឆ្នាំ២០១៨ដោយក្នុងនោះ ធ្លាប់បាននិយាយរឿងក្នុងគ្រួសាររបស់នាង។ យោងតាមវិឌីអូមួយនោះ អ្នកនាង ឱក សុគន្ធកញ្ញា បានឱ្យដឹងថាអ្នកនាងបែកបាក់គ្រួសារតាំងពីនៅតូច ដោយឪពុកម្ដាយបានចែកផ្លូវគ្នា (ប៉ុន្តែករណីចែកផ្លូវនេះដែរ អ្នកនាងពុំបានបញ្ជាក់មូលហេតុនោះទេ) ហើយខ្លួនជាកូនស្រីច្បងម្នាក់នៅក្នុងគ្រួសារ តែត្រូវជាជំហរដ៏សំខាន់ក្នុងការរកលុយចិញ្ចឹមម្ដាយ និងប្អូនៗនៅក្នុងបន្ទុក។ ជីវិតជាអ្នកក្រលំបាក ដែលគ្មានឪពុក អ្នកនាងរៀបរាប់ថា លុយពិតជាសំខាន់ណាស់ ហើយខ្លួនបានតាំងចិត្តប្រឹងរកលុយដោយកិត្តិយស ដើម្បីជួយគ្រួសារមួយនេះឱ្យបានធូរធារ ទោះបីជាក្នុងគ្រួសារគ្មានមនុស្សប្រុសក៏ដោយ។

សូមបញ្ជាក់ថា រឿងរ៉ាវរបស់អ្នកនាង ឱក សុគន្ធកញ្ញា និង ឪពុករបស់នាង ជាព័ត៌មាន ផ្ទុះខ្លាំងកាលពីថ្ងៃទី២៥ ខែមិថុនា ២០២០ ដែលធ្វើឱ្យមហាជនជាច្រើនបានបញ្ចេញមតិយល់ឃើញផ្សេងៗពីគ្នាថា នេះជារឿងរ៉ាវផ្ទាល់ខ្លួនរបស់ក្រុមគ្រួសារគេ។ ខ្លះនាំគ្នាវិនិច្ឆ័យផ្តេសផ្តាស់ ប៉ុន្តែអ្នកគាំទ្ររបស់នាងសំណូមពរមហាជនពិចារណានិងសិក្សារឱ្យ ដឹងច្បាស់សិន លកុំវាយតម្លៃលើនាង។ រឿងអាស្រូវក្នុងគ្រួសាររបស់នាង ក៏វាយប្រហារលើសាមីខ្លួន រហូតនាងពិបាកប្រតិកម្ម៕

សូមទស្សនាវិឌីអូកាលពីឆ្នាំ២០០៨ ឱក សុគន្ធកញ្ញា យំរៀបរាប់រឿងគ្រួសារ៖